top of page

តើ(Eucalyptus)ខុសពី
ដើមក្រដាសយ៉ាងម្តេច?

Eucalyptus គឺជារុក្ខជាតិបរទេស  ដែលមានដើមកំណើតនៅខាងទ្វីនអូសេអានីឬអូស្ត្រាលី(Australia)ភាគច្រើន

Eucalyptus មានបែងជាពូជតូចៗច្រើនជាង ៧០០ ប្រភេទ ដែលមានលក្ខណៈនិងគុណសម្បត្តិទៅតាមប្រភេទនិមួយៗ   ចំណុចល្អនិងចំណុចមិនល្អខុសៗគ្នា ដូចជា ប្រភេទខ្លះមានការលេចធ្លោរឿងស៊ូនឹង

ភាពរាំងស្ងួត , ធន់នឹងជំងឺសត្វល្អិត ប្រភេទខ្លះលូតលាស់បានល្អនៅតំបន់ដែលមានភ្លៀងជោគជាំ

 យ៉ាងណាក៏ដោយមានប្រហែលជា ១% តែប៉ុន្នោះក្នុងផ្នែកតូចៗនៃប្រភេទទាំងអស់នោះដែលត្រូវបានគេដាំដុះ

សម្រាប់ការប្រើប្រាស់ក្នុងវិស្រ័យឧស្សាហកម្ម

Eucalyptus និង “ ដើមក្រដាស ” ខុសគ្នាយ៉ាងដូចម្ដេច

01.png

Q&A សំនួរពេញនិយម

Q: ហេតុអ្វីបានជាគេហៅវាថាដើម "ក្រដាស" មិនមែនជាដើម Eucalyptus?

A: ពីព្រោះវាត្រូវបានគេធ្វើការបង្កាត់ពូជអោយក្លាយជាពូជថ្មីមួយប្រភេទទៀតដែលមានលក្ខណៈពិសេសជាងនិងខុសគ្នាពីពូជចាស់ៗដែលធ្លាប់មានពីមុនដូចជា មិនមានឫសកែវ តងនៃស្លឹកតិច  មានបរិមាណប្រេងតិចតួចនៅក្នុងស្លឹក និងមានការបង្កាត់ពូជឱ្យសមស្របជាមួយនឹងភូមិសាស្រ្តនិងអាកាសធាតុក្នុងតំបន់នៃប្រទេសផ្ទាល់។

Q: តើការដាំដើមឈើក្រដាសធ្វើឱ្យខូចដី មិនអាចដាំរុក្ខជាតិផ្សេងៗទៀតបាននមែនទេ?

A: យោងតាមលទ្ធផលរបស់អ្នកស្រាវជ្រាវជំនាញនៃផ្នែកព្រៃឈើបានរកឃើញថា អាចដាំដើមក្រដាសរួមផ្សំជាមួយ

ដំណាំដទៃទៀតបាន ដូចជាស្រូវនិងដំឡូងមី   មិនត្រឹមតែមិនអាចធ្វើអោយមានសារធាតុគីមីនិងជាតិពលក្នុងដី

ដែលបណ្ដាលអោយស្ថានដីមានផ្លាស់ប្តូរទៅជាខូចខាត់  ប៉ុន្តែផ្ទុយទៅវិញ មែក ស្លឹកនិងឫសឈើក្រដាសអាចរលួយ

ទៅក្នុងដី  ក្លាយជាជីដែលអាចជំនួយនៅស្ថានភាពដីបានទៀត  ទោះជាយ៉ាងណាក្ដី វាមិនខុសអីពីការដាំដំណាំ

ប្រភេទផ្សេងៗ​ ដែលមានរយះពេលក្នុងការប្រមូលផលយូរនោះទេ នៅពេលមានការដាំជាប់ៗគ្នាក្នុងរយះពេលយូរ

វាអាចបណា្ខលឱ្យសារធាតុចិញ្ចឹមក្នុងដីមានការស្រុតចុះខ្លះៗ ពីព្រោះវាមានស្រូបយកសារធាតុចិញ្ចឹមដើម

ក៏ប៉ុន្តែនៅពេលដែលមានការកាត់ឈើរួច​ ត្រូវធ្វើការភ្ជួររាស់ ជុសឆាយ សំរួលនិង បំប៉នដីសារជាថ្មី  ហើយព្យាយាមបង្វិល

ដាំនៅដំណាំផ្សេងៗទៀតបានតាមធម្មតា ដើម្បីគ្រប់គ្រងនៅសារធាតុចិញ្ចឹមដើមរបស់ដី​ ។

 

 

Q: ស្លឹកធ្លាក់ជ្រុះបណ្តាលឱ្យទឹកស្អុយ - ដីខូចមែនទេ?

A: ស្លឹករបស់ដើមក្រដាសត្រូវបានគេកែប្រែ និងបង្កាត់ពូជជាថ្មី ដើម្បីឱ្យមានប្រេងតិចនៅក្នុងស្លឹក

ដូច្នេះវាជាលារងាយស្រួលក្នុងការដំណើរការរលួយនបានតាមធម្មជាតិ ដោយមិនបណ្តាលឱ្យទឹករលួយ

ឬដីមានការខូចខាត។

 

 

Q: ដើមក្រដាសពិតជាមានការស្រូបយកទឹកច្រើនជាងរុក្ខជាតិដទៃទៀតមែនដែរឬទេ?

A:  ប្រសិនបើប្រៀបធៀបវាជាមួយដើមឈើដុះលឿនដូចគ្នា នឹងបានឃើញថាមានការស្រូបយកទឹកក្នុងបរិមាណ

ប្រហាក់ប្រហែលគ្នា​ បើយោងតាមការសិក្សានិងស្រាវជ្រាវប្រៀបធៀប ការប្រើប្រាស់បរិមាណនិងប្រសិទ្ធភាពនៃទឹក

របស់ឈើ ៤ ប្រភេទគឺ  ដើមស្រល់  ដើម Eucalyptus ដើមក្រញូង និងដើមឈើក្រដាស វាត្រូវបានគេស្រាវជ្រាវឃើញថា

ពូជដើមឈើក្រដាសមានប្រសិទ្ធិភាពបំផុតក្នុងការប្រើប្រាស់ទឹក ពីព្រោះវាប្រើទឹកក្នុងបរិមាណតិចបំផុត ដើម្បីបង្កើតនៅជីវសាស្រ្តនិង​កោសិកាក្នុងមួយក្រាម ក្រៅពីនេះបរិមាណទឹកដែលមានការទាញយកនិងជ្រាប បានត្រូវប្រើទៅលើពន្លឺសំយោគត្រឹមតែ ១.៦%ប៉ុន្នោះ នៅសល់ ៩៨.៤% ទៀតត្រូវបានខ្ចាក់ចេញទៅអោយបរិយាកាសវិញ។

Q: តើការដាំដើមក្រដាសនៅលើដីស្រែពិតជាធ្វើឱ្យប៉ះពាល់ដល់ដីស្រែមែនដែរឬទេ?

A:  យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់អ្នកសិក្សានៃផ្នែកព្រៃឈើ មានការប្រៀបធៀបទិន្នៅនផលស្រូវនៅក្នុងស្

ដែលលើភ្លឺមានការដាំនៅដើមក្រដាស និងស្រែមួយទៀតដែលលើភ្លឺមិនបានដាំដើមក្រដាស ដោយមានការប្រមូលទិន្នន័យ

នៃព័ត៌មានក្នុងរយៈពេលជាប់ៗគ្នា៤ឆ្នាំ បានខើញថាទិន្នផលនិងបរិមាណស្រូវដែលបានពីស្រែទាំងពីរគឺប្រហែលគ្នា  ហើយឬសនៃគល់របស់ដើមក្រដាសនៅលើភ្លឺស្រែគ្មានផលអីដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ស្រូវនោះទេ តែផ្ទុយទៅវិញ ឬសនៃគល់របស់ដើមក្រដាសនៅលើដីភ្លឺស្រែដែលមានការកាត់ចេញឬភ្ជួររាស់ដើម្បីរៀបចំកន្លែងដើម្បីធ្វើស្រែ បើជាជួយបន្ថែមនៅសារធាតុចិញ្ចឹមនិងសរីរាង្គទៅក្នុងដីអោយមានជីជាតិទៅវិញ និងជួយកាត់បន្ថយបរិមាណក្នុងការប្រើប្រាស់ជីប្រភេទផ្សេងៗក្នុងការជួយកែប្រែមុខដី។

 

Q: តើដើមឈើក្រដាសផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សង្គមនិងបរិស្ថាន?

A:ការដាំដើមក្រដាសបន្ថែមនៅលើភ្លឺស្រែ វាធ្វើឱ្យប្រជាកសិករមានចរន្តនៃប្រាក់ចំណូលពីរផ្លូវគឺ

ប្រាក់ចំណូលគោលពីទិន្នផលស្រូវ និងប្រាក់ចំណូលបន្ថែមពីការដាំដើមក្រដាស។

ដើមក្រដាសជួយជួសជុលកាបូនឌីអុកស៊ីត (មូលហេតុនៃការឡើងកម្តៅពិភពលោក) ត្រូវបានរក្សាទុកនៅ

ក្នុងឈើក្នុងនាមទម្រង់ជាកាបូន ការដាំដើមក្រដាសនៅលើភ្លឺស្រែវាអាចបង្កើននៅតំបន់បៃតងដេលជួយកាត់បន្ថយ

កំដៅនៃផែនដី ដោយបង្កើតនៅប្រភពថ្មីនៃ(កាបូនឌីអុកស៊ីត)សម្រាប់ពិភពលោក ។​ គ្រប់ផ្នែកនៃដើមក្រដាស

ទាំងពីស្លឹករហូតដល់ឫសគ្រប់ផ្នែកទាំងអស់នេះ ត្រូវបានប្រើប្រាស់យ៉ាងសមរម្យទៅតាមតម្រូវការ ដោយឈើអាច

នាំយកទៅប្រើប្រាស់ក្នុងការផលិតក្រដាស សំបកឈើ កំតិចឈើ សូម្បីតែជ័រឈើ ក៏ត្រូវបានគេយកទៅប្រើប្រាស់

ជាឥន្ធនៈដើម្បីផលិតអគ្គិសនីដែរ ស្លឹកនិងឫសក៏ត្រូវបានរលួយទៅជាជីដើម្បីចិញ្ចឹមដី។

ទាក់ទងក្រុមកាងារតាមរយះបក់ខាងក្រោម

bottom of page