


ពូជដំឡូងមី(ដើម)
ដំឡូងមីមានប្រហែល 150 ប្រភេទទូទាំងពិភពលោក ដោយពូជនីមួយៗមានលក្ខណៈខុសៗគ្នា ដែលអាចបែងចែកទៅតាមលក្ខណៈខាងក្រៅនៃបរិមាណអាស៊ីត hydrocyanic ឬអាយុនៃការប្រមូលផល
My Story
-ការកំណត់អត្តសញ្ញាណនៃពូជនីមួយៗដោយប្រើលក្ខណៈខាងក្រៅជាច្រើនចំណុច ដើម្បីជួយបែងចែកប្រភេទដូចជា ពណ៌នៃស្លឹកខ្ចី ពណ៌ស្លឹក ពណ៍ដើម រោមនៃបណ្ដូល លក្ខណៈរូបរាងនៃដើម ទងនសស្លឹក ឧទាហរណ៍ដូចជា
ធាងឬមែ៉កនៃពូជ រះយង(Rayong)មានធាងឬមែ៉កពណ៌ក្រហម កាសេតសាត(Ku)មានធាងឬមែ៉កពណ៌ ពណ៌បៃតងខ្ចីឬពណ៌ស និងហ៊ុយប៊ុង(HuaiBong)មានធាងឬមែ៉កពីរពណ៌ពីព្រោះពូជនេះជាប្រភេទកូនកាត់រវាងពូជរះយង(Rayong)និង កាសេតសាត(Ku)
ក្រៅពីហ្នឹងនៃចំណុចផ្សេងទៀតអាចមានលក្ខណៈខុសគ្នាដូចជា រូបរាងនៃមើម ពណ៌សម្បុរនៃសំបក
និងសាច់នឹងខុសគ្នាទៅតាមប្រភេទពូជនីមួយៗដែលផ្អែកទៅតាមតំបន់។
- បែងចែកទៅតាមបរិមាណអាស៊ីត hydrocyanic ដែលជាសមាសធាតុសរីរវិទ្យានៃដំឡូងមីចែកចេញជា 2 ប្រភេទ ទៅតាមបរិមាណអាស៊ីតអ៊ីដ្រូស៊ីយ៉ានិកៈប្រភេទដំឡូងមីល្វីង(bittercassava)ដែលប្រើជាវត្ថុធាតុដើមសម្រាប់ផលិតម្សៅដំឡូងមីមានមាតិកាអាស៊ីត hydrocyanic ខ្ពស់និងប្រភេទផ្អែម(sweetcassava) ដែលមានមាតិកាអាស៊ីត hydrocyanic ទាប
- ការបែងចែកតាមអាយុនៃការប្រមូលផល គេអាចបែងចែកជា២ក្រុម៖
-
ប្រើរយះពេលខ្លី(Short season)ដែលចាប់ផ្ដើមមានមើម និងអាចប្រមូលផលនៅក្នុងអាយុកាល៦ខែ ហើយមិនអាចទុកអោយបានលើសពី៩-១១ខែទេ ភាគច្រើនជាប្រភេទដំឡូងមីផ្អែម(sweetcassava)
-
ប្រើរយះពេលវែង (Long season) ជាពូជដំឡូងមីដែលនិងចាស់នៅពេលអាយុ១ឆ្នាំជាង ហើយអាចទុកចោលបាន៣-៤ឆ្នាំភាគច្រើនជាដំឡូងមីល្វីង(bittercassava)