
តើ PT911 ខុសគ្នាពី K 7
យ៉ាងដូចម្តេច?

នៅពេលក្រោយៗមកនេះ បើនិយាយអំពីដើមក្រដាស ប្រភេទពូជដែលត្រូវបានទទួលការពេញនិយមបំផុត គឺ
ពូជ K7 ដែលត្រូវបានទទួលការពេញនិយមខ្លាំងជាងគេ(នៅក្នុងចំណោមពូជផ្សេងៗទៀត)ពីខាងកសិករនិងអ្នកដាំដើមក្រដាសផ្ទាល់ ក៏ប៉ុន្តែនៅពេលឥឡូវនេះបានមានការបង្កាត់ពូជពិសេសថ្មីមួយទៀត ដែលមានលក្ខណះពូជល្អជាងគេ នោះគឺពូជ PT911
តោះយើងមកមើលមើសថា តើប្រភេទពូជទាំងពីរហ្នឹងយ៉ាងម៉េចដែរ?
ហើយក្នុងពូជនិមួយៗមានគុណសម្បត្តិយ៉ាងម៉េចខ្លះ?
មានចំណុចល្អយ៉ាងម៉េចខ្លះ?
ដីប្រភេទណាសមស្របសម្រាប់ពូជប្រភេទណា?

ពូជ PT911
លក្ខណៈពិសេសនៃពូជ PT911
រយះពេលធំពេញវ័យ (អាយុ ១-៥ ឆ្នាំ)
-លក្ខណះដើមមានរាងជ្រុងហើយកោងបន្តិច មានការល្បកសំបកខ្លីៗ ដើមមានពណ៌ក្រហមត្នោត
មានចង្អូរនៅក្រោមមែក មានការជ្រុះមែកដោយខ្លួនឯង ស្លឹកមានរាងផ្លែរំពែងរលក មានជាតិខ្លាញរាងរខើម
ពណ៌ទឹកក្រូចបៃតង លក្ខណះនៃពូជកូនដើមក្រដាស់ ដើមរាងកោងបន្តិច ត្រួយពណ៌ក្រហមត្នោតលាយទឹកក្រូច
ស្លឹកមានរាងផ្លែរំពែងរលកតូច គែមស្លឹកជារលក មានជាតិខ្លាញរាងរខើមតំបន់ដែលសមស្របដាំបាន
-សមស្របសំរាប់តំបន់ ទំនាប និង ខ្ពង់រាប ដីផុះលាយខ្សាច់ ដីផុះលាយដីស្អិត លក្ខណះជាព្រៃរបោះតិចៗ
មុកដីជ្រៅ តែនៅមានសំណើម ដីដែលជាដីលាយរបាយខ្សាច់ ជាមួយនឹងការជ្រាបទឹកបានល្អ អាចនាំមកនៅ
ការបង្កើនផលិតភាពប្រហែល ១៧.៣%
-តំបន់ដែលមិនសមស្របនឹងការដាំ មុខដីដែលមានជាដីខ្សាច់ច្រើន និងដីស្អិតដែលមានទឹកលេចក្នុងរយះពេលយូរ
មិនអាចបង្ហូរឬជ្រាបបានលឿន តំបន់ដែលមានមុខដីខូចខាត់និងបញ្ឈរនឹងហានិភ័យ មានមុខដីរាក់ខ្សោះនឹងខ្វះជាតិសំណើម
-ចំណុចឧបសគ្គ
.ដើមនៅតូចងាយនឹងកើតរោគតាមស្លឹក
.ដើមធំអាចបញ្ឈរមុខជាមួយនិងរោគស្លឹកលឿងនិងរោគផ្សិតច្រេះ
មានចំណុចចុចៗក្រោមធាងនៃស្លឹក
-ទិន្នផល ប្រហែល18-20 រ៉ៃ

ពូជ K7
លក្ខណៈពិសេសនៃពូជ K7
លក្ខណៈនៃដើមនៅតូច
-ដើមមានភាពរឹងមាំ , ដុះត្រង់, ដើមមានរាងជ្រុងតិចៗ មានចន្លោះនៃថ្នាំងនៃដើមរាងរង្វើល, ស្លឹកមានរាងដូចរំពែងផ្លែរធំ
ចុងស្លឹកមានរាងស្ដួច ស្លឹកពណ៌បៃតងដល់បៃតងចាស់ គែមស្លឹកមានរាងរលក ត្រួយពណ៌ផ្កាឈូកលាយក្រហម
និងមានលក្ខណះទន់ លក្ខណៈនៃដើមនៅធំពេញវ័យ (១-៥ ឆ្នាំ) ដើមមានចង្អូរនៃមែកច្បាស់ ដើមមានលក្ខណះត្រង់ មានសំបករាបរលង ពណ៌សរប្រផេះ រាងមូលធំ មានមែកធំមធ្យមដល់ធំ ស្លឹកធំមានពណ៌បែតងងងឹត គែមស្លឹករលកជា
ជួរបន្តរបន្ទាប់គ្នា
តំបន់ដែលដាំបាន
-អាចលូតលាស់បានល្អនៅក្នុងតំបន់ទំនាបនិងខ្ពង់រាប ជាមួយសំណើមនៃដីនិងសំណើមនៃធាតុអាកាសសមស្របល្មម
អាច៌ដីជាលក្ខណះដីផុះ ដីផុះស្អិតលាយខ្សាច់ បៀមទឹកល្អ ឬដីផុះលក្ខណះដីចំការ(ព្រៃរបោះ)
ចំណុចឧបសគ្គ
- ដើមនៅតូច: បញ្ឈរមុខជាមួយនឹងរោគទាក់ទងដែលកើតនៅលើស្លឹកតិចតួចដូចជា មានចុចលើស្លឹក
(ជារោគចំណុចស្លឹកលឿងខ្មៅ)
- ដើមធំ: ត្រូវបានគេសង្កេតឃើញថាមានរោគស្លឹកលឿងខ្មៅ និងមានស្លឹកឆេះរាងវង់មូលតូចៗ
នៅក្នុងរដូវវស្សាឬចុងរដូវវស្សា
ទិន្នផល
ប្រហែល ១៣-១៥តោន / រ៉ៃ។
សូមធ្វើការជ្រើសរើសនៅពូជដើមក្រដាសដែលមានលក្ខណៈសមស្របនឹងតំបន់ដែលអ្នកដាំ សិក្សាពីវីធីការដាំនិងវីធីការថែទាំឱ្យបានត្រឹមត្រូវ ដើម្បីបង្កើននៅផលិតភាពនៃទិន្នផលរបស់អ្នក។