
តើដើមឈើក្រដាសគឺជាអ្វី?
ដើមក្រដាសមានការវិវត្តចេញពីប្រភេទ (Eucalyptus) ច្រើនប្រភេទ ក្លាយជាពូជឈើប្រភេទថ្មីមួយប្រភេទទៀត
ដែលមានលក្ខណៈពិសេសល្អប្រសើរជាងមុន និងខុសគ្នាពីប្រភេទពូជឈើមុនៗ ដោយឆ្លងកាត់ការដកស្រងនៅ
បទពិសោធជាង ២៥ ឆ្នាំ និងមានការស្រាវជ្រាវបន្ថែមរហូតដល់បានកើតជាពូជឈើប្រភេទថ្មីមួយបាន
ដែលអាចផ្លាស់ប្តូរនូវជំនឿចាស់ៗដែលមានចំពោះឈើប្រភេទនេះកាលពីមុនៗ។
ដើមក្រដាសប្រភេទថ្មីនេះ មានកំពស់ខ្ពស់ លូតលាស់លឿន គ្មានឫស្សកែវ
-
វិវត្តចេញពី " ឫស្សកែវ " ទៅកាន់ " ឫស្សធម្មតា " ដូច្នេះហើយការចាក់ឬស្សចូលទៅក្នុងដី
រាក់ជាងពូជឈើមុនៗ ងាយស្រួលនឹងយកគល់ចេញវិញបន្ទាប់ពីប្រមូលផល (ក្នុងករណីត្រូវការដី
យកទៅដាំដំណាំផ្សេង)។
-
មានស្លឹកស្ដួចតូច ដើម្បីកាត់បន្ថយការបាំងនូវពន្លឺដល់រុក្ខជាតិផ្សេង
-
មានភ្នែកឈើតិចជាងមុនដើម្បីកាត់បន្ថយពេលវេលា និងថាមពលក្នុងប្រព័ន្ធការផលិត កាត់បន្ថយសារធាតុគីមីដែលត្រូវបានប្រើបាស់ក្នុងកម្មវិធីផលិត។
-
ស្លឹកមានជាតិខ្លាញ់តិច(ដោយសារការផ្ដោតទៅលើការបង្កាត់ពូជសម្រាប់ការប្រើប្រាស់ក្នុងការ ផលិតក្រដាស និង ជាឥន្ធនៈសម្រាប់ការផលិតអគ្គិសនី មិនមានបំណងផ្ដោតបង្កាត់ពូជសម្រាប់ ការផលិតប្រេងក្រអូបប្រភេទផ្សេងៗ)
-
ស្លឹកដែលជ្រុះ ឬ ធ្លាក់មានការរលួយទៅតាមធម្មជាតិ មិនអាចប៉ះពាល់ដល់ដីនិងទឹក ហើយវាអាចជាជីជួយបង្កើននូវសាធាតុចិញ្ចឹមអោយដីបានទៀតផង។
-
ការពង្រីច និង បង្កាត់ពូជមានការប្រើប្រាស់នៅកម្មវីធីបណ្ដុះ ដោយប្រើកម្មវីធីជាលិកា ដូច្នេះហើយកូនឈើ(ពូជ)មានភាពស៊ីសង្វាក់គ្នា(មានការលូតលាស់ក្នុងរយះពេលដូចគ្នា) ហើយមានគុណសម្បតិ្តល្អដូចជាពូជម្តាយ ខុសគ្នាពីការបណ្ដុះឬដាំដោយប្រើគ្រាប់ពូជ
ខុសគ្នាជាមួយនឹងលក្ខណៈជាក់លាក់នៃ គុណសម្បត្តិចំពោះប្រភេទនៃពូជដើមក្រដាស
ពូជប្រភេទនេះត្រូវបានគេស្រាវជ្រាវ និងអភិវឌ្ឍការបង្កាត់ពូជអោយសមស្របសម្រាប់ការដាំដុះរបស់កសិករផ្ទាល់ រហូតដល់មានលក្ខណៈពិសេសលេចធ្លោដូចព័ត៌មានខាងក្រោមៈ
-
កូនបណ្ដុះមានការចាប់ឫស្សបានយ៉ាងឆាប់រហ័សនៅពេលដាំទៅក្នុងដីហើយ និងមានភាពរឹងមាំ ធំលូតលាស់បានឡើន ពីព្រោះមូលហេតុដោយសារវាមានការលូតលាស់របស់ឫស្សរួចជាស្រាច់និងមានភាពរឹងមាំនៃដើមនៃពេលបណ្ដុះ
-
ដើមត្រង់ធំលូតលាស់បានលឿនស្មើរគ្នាគ្រប់ៗដើមនិងលូតលាស់បានលឿនជាងពូជចាស់ៗ ដែលធ្លាប់មាន
-
មិនមានការបែកមែកសាខាច្រើន ងាយស្រួលនឹងការមើលថែរបស់កសិករ
-
មិនសូវមានស្លឹកច្រើន ដែលជាមូលហេតុទៅបិទបាំងពន្លឺដល់រុក្ខជាតិផ្សេង និងអាចដាំបានជាមួយផ្លង់ដីដែលមានការ ដាំដំណាំកសិកម្មប្រភេទផ្សេងៗទៀត
-
គ្មាន(ឫស្សកែវ) ងាយនឹងការគាស់គល់វិញ
សំបកស្តើងឈើអោយទំងន់ធ្ងន់និងមានគុណសម្បតិ្តសមស្របសម្រាប់វិស័យផលិតកម្មក្រដាសនិងសំណង់

ដើមត្រង់និងលូតលាស់លឿនស្មើរៗគ្នា និងលូតលាស់លឿនជាងប្រភេទពូជចាស់ៗ
អភិវឌ្ឍពូជដោយវិធីសាស្ត្រតាមធម្មជាតិ ពង្រីកពូជតាមបច្ចេកវិទ្យាសម័យថ្មី ក្រោមការខិតខំនិងចំណាយពេលវេលារាប់ៗឆ្នាំ ដើម្បីកែរំរួលពូជអោយកាន់តែល្អប្រសើរឡើង
ក្រុមអ្នកស្រាវជ្រាវជំនាញចំពោះផ្នែក ដែលជាអ្នកជំនាញខាងដើមក្រដាសនៅក្នុងប្រទេសថៃ បានធ្វើការស្រាវជ្រាវពូជដើមក្រដាស់ដែលសមស្របសម្រាប់ ដីនិងអាកាសធាតុនៅក្នុងប្រទេសថៃផ្ទាល់ ដែលផ្ដល់លទ្ធផលអោយគ្រប់ៗដើមក្រដាស់មានគុណភាពល្អ រឹងមាំ ធន់នឹងជំងឺ ដែលសមស្របសម្រាប់ការដាំនៅគ្រប់ស្ថានភាពដីក្នុងប្រទេសថៃនិងប្រទេសខ្មែរផ្ទាល់។
វាជារុក្ខជាតិ (ដាំណាំកសិកម្ម) ដែលសមស្របសម្រាប់ការដាំបន្ថែមរួមជាមួយរុក្ខជាតិគោល (ដំណាំគោល) ដែលអាចជួយបង្កើតនៅប្រាប់ចំណូលបន្ថែមអោយកសិករយើងបាន ដោយលក្ខណៈពូជឈើអាចផ្ដល់ជាអំណោយផលដល់ប្រភពចំណូលសម្រាប់កសិករយើងបាននៃពេលបច្ចុប្បន្ន និងក្នុងអនាគតខាងមុខ កសិករដែលដាំដើមក្រដាស់ពូជថ្មី
(លូតលាស់បានលឿន) មានសិទ្ធិនៃហិរញ្ញវត្ថុផ្តាល់ខ្លួនដែលអាចធ្វើអោយដំណើរការបានងាយស្រួលជាងមុនៗ