top of page

ទប់ស្កាត់ជាមួយនឹងភ្លើងឆេះព្រៃ

ដោយវិធីការងាយៗ 3 យ៉ាង

ផ្នែកកសិកម្មប្រភទនេះប្រើប្រាស់រយៈពេលក្នុងការដាំច្រើនឆ្នាំ ដោយរំពឹងថានឹងទទួលនៅប្រាក់ចំណូលបន្ថែមមួយមុខទៀត ក្នុងការជួយជ្រុមជ្រែងជីវភាពក្រុមគ្រួសារនាពេលអនាគត ពិតប្រាកត់ណាស់ថា យើងមិនចង់ទប់ទល់និងបញ្ឈរមុខនឹងការខាតបង់នោះទេ

តោះយើងមកមើលទាំងអស់គ្នា​   ពីវិធីការដែលអាចការពារអគ្គីភ័យបាន​ មានវិធីអីខ្លះ

តាមតរជាមួយអត្ថបទខាងក្រោមនេះ

ដាំដើមក្រដាសនៅរដូវប្រាំង តើអាចធ្វើបានទេ?

01.png

នៅពេលដាច់ទឹកភ្លៀងក្នុងអំឡុងពេលហ្នឹង តើយើងត្រូវប្រុងប្រយ័ត្នអ្វីជាពិសេស?

ក្នុងកំឡុងខែមីនា - មេសារាល់ឆ្នាំ វាជាកំឡុងពេលមុនដល់រដូវវស្សានិងធាតុអាកាសក្ដៅជាពិសេស

ដែលធ្វើអោយបាត់បង់និងស្រុតចុះនៃសំណើម បញ្ឈរមុខនឹងភាពរាំងស្ងួត ដែលជាបុព្វហេតុបង្ករអោយ

កើតហានិភ័យនៃភ្លើងឆេះព្រៃបាន ដោយយើងនឹងមិនស្មានថាវានឹងមកលេងយើងនៅពេលណា

ក្នុងកំឡុងពេលដាច់ទឹកភ្លៀង

  • ចាប់ពីខែមីនា-ដល់ខែមេសា

  • បញ្ឈរមុខនឹងគ្រោះរាំងស្ងួតខ្ពស់

  • សំបូរហានិភ័យនៃការឆេះព្រៃ 

អ្វីដែលយើងត្រូវស្មានអោយដល់គឺ?

យើងត្រូវដឹងនិងស្គាល់អំពីភ្លើងដែលទាក់ទងជាមួយនឹងការប្រុងប្រយ័ត្នរបស់យើងជាមុនសិន

ហើយអ្វីដែលគួរឱ្យភ័យខ្លាចនោះគឺ  ថាការរីករាលដាលរបស់ភ្លើងដែលនាំឱ្យវាពិបាកក្នុងការគ្រប់គ្រង

ដូច្នេះហើយយើងត្រូវតែដឹងថាតើផ្នែកណាមួយនៃអគ្គីភ័យដែលបណ្តាលឱ្យកើតមានស្ថានភាពធ្ងន់ធ្ងរ?

ក្បាលភ្លើងគឺជាអ្វី?

ក្បាលភ្លើង: គឺជាអណ្តាតភ្លើងដែលនឹងនាំភ្លើងអោយភ្លើងឆេះទៅតាមទិសដៅនៃខ្យល់ វាជាផ្នែកមួយដែលធ្ងន់ធ្ងរ

និងគ្រោះថ្នាក់បំផុត

កន្ទុយភ្លើងគឺជាអ្វី?

កន្ទុយភ្លើង:គឺជាផ្នែកមួយដែលផ្ទុយនឹងផ្នែកក្បាលភ្លើងផ្ទុយនឹងទិសដៅនៃខ្យល់ ផ្នែកភ្លើងមួយនេះនឹងមានការរាលដាលយឺត ៗ ហើយនឹងងាយពន្លត់

ដូច្នេះផ្នែកដែលយើងត្រូវតែយកចិត្តទុកដាក់ខ្លាំងបំផុតគឺផ្នែកក្បាលភ្លើង យើងគួរប្រញាប់គ្រប់គ្រងផ្នែកក្បាលភ្លើងអោយបានមុនដើម្បីទប់ស្កាត់កុំអោយភ្លើងឆេះរាលដាលកាន់តែខ្លាំង ។

តើធ្វើដូចម្តេចទៅ?

ការដាក់ផ្លង់ដើម្បីពន្លត់អគ្គិភ័យឬភ្លើងឆេះព្រៃ ដើម្បីទប់ស្កាត់និងបង្ការអគ្គិភ័យមិនឱ្យរាលដាលចេញពីតំបន់ទាំងនោះ

ជាការពន្លត់ភ្លើងដោយប្រយោល តែបើអណ្តាតភ្លើងឆាបឆេះឡើងលឿន វាគឺជាការលំបាកយ៉ាងខ្លាំងណាស់ក្នុងការដោះស្រាយ  ឥឡូវនេះប្រសិនបើយើងមិនចង់អោយកើតមានឡើងនឹងធ្លាក់ក្នុងហេតុការណ៍ទាំងនោះ ដែលធ្វើអោយពិបាកក្នុងការគ្រប់គ្រងនឹងនាំមកនៅខាត់បង់ អ្វីដែលយើងត្រូវធ្វើដំបូង គឺការការពារកុំអោយកើតមានហេតុការណ៍នេះឡើង

ជាដំណោះស្រាយដើមទីក្នុងការទប់ទល់នឹងបញ្ហានេះ

 

ចឹងអាចមានវីធីណាខ្លះ?

មាន 3 វិធីសាស្រ្ត ដែលAdminចង់ណែនាំ

  1. មានផ្នែកប្រឡាយឬអូរដើម្បីជួយកាត់បន្ថយនៃការរាល់ដាលរបស់អណ្ដាតភ្លើង ដើម្បីការពារ                              ភ្លើងកុំអោយចូលមកក្នុងទីតាំងរបស់យើង

  2. ភ្ជួររាស់លប់កប់ជំនួសការដុតចំការ នៅក្នុងអំឡុងពេលដែលមានការរៀបចំនិងត្រៀមសំរាប់ការដាំដុះសាជាថ្មី           ឬកម្ចាត់រុក្ខជាតិនិងស្មៅដោយប្រើ(អតិសុខុមប្រាណ / Microbes)ដើម្បីជួយអោយរលួយជំនួសឱ្យការដី               វិធីសាស្ត្រនេះ អាចជួយដោះស្រាយបញ្ហានៃការរិចរិលរបស់ដីបានទៀតផងដែរ

  3. ត្រៀមខ្លួនទុកស្រាច់ ប្រសិនបើវាកើតមានហេតុការណ៍នេះឡើងមកដោយចៃដន្យ មិនថា                           ឧបករណ៍និងកម្លាំងពលកម្មដែលជួយពន្លត់ភ្លើងត្រូវមានត្រៀមទុកអោយសមស្របតាម                                    ការវិភាគផ្លាល់ខ្លួនរបស់យើង ដោយយោងតាមស្ថានភាពពិតនិងហេតុការណ៍ពិតដែលកើតឡើង                                                  

យើងហ្នឹងឃើញហើយថាប្រឡាយផ្ដាច់អណ្ដាតភ្លើងទាំងនោះ នឹងការពារអគ្គិភ័យមួយកម្រិត  

ចំណែកយើងវិញក៏មិនគួរធ្វើនៅអ្វីដែលបង្កហានិភ័យនៃអគ្គិភ័យក្នុងតំបន់ផ្ទាល់ខ្លួននោះទេ 

តែប្រសិនបើវាជាហេតុចៃដន្យបណ្តាលមកពីធម្មជាតិនិងមានរាលដាលដោយមិនស្មានដល់

យើងត្រូវតែដំណោះស្រាយដែលអាចទប់ទល់នឹងវាបាន

 

ដបូងហ្នឹង Adnim ចង់អោយយើងផ្ដោតភាពសំខាន់ទៅលើការការពារជាកត្តាគោល​គឺ

ការធ្វើប្រឡាយកាត់អណ្ដាតភ្លើង  និងមកធ្វើការស៊ីជម្រៅចោះនៅព័ត៌មានលំអិតនៃអត្ថបទ​

ថាមែទែនទៅ យើងគួរតែធ្វើប្រឡាយកាត់អន្ដាតភ្លើងយ៉ាងម៉េចដែរ?

 

គោលការណ៍នៃការការពារភ្លើង

  1. យើងគួរតែជ្រើសរើសទិសដៅនៃការជីកប្រឡាយការពារភ្លើង អោយបានត្រឹមត្រូវ ប្រសិនបើយើងស្ថិតនៅក្នុងតំបន់នោះ យើងអាចស្គាល់ភូមិសាស្ត្រនិងទិសដៅនៃខ្យល់នៅក្នុងតំបន់នោះបានច្បាស់ហើយ ទិសដៅដែលជីកប្រឡាយកាត់អណ្ដាតភ្លើង គួរតែជ្រើសទិសលើខ្យល់ឬទិសដៅផ្នែកក្បាលភ្លើងដែលអាចបន្តរាលដាល ហើយគួរតែធ្វើរាងបញ្ឆិតបន្តិចដើម្បីការពារមិនឱ្យអណ្តាតភ្លើងឆ្លងនិងលុកលុយបន្ថែមទៀតទៅលើបរិវេណផ្សេង ហើយប្ហរឡាយកាត់ភ្លើងនោះគួរតែជុលគ្នាជាមួយប្រឡាយមួយទៀតឬអាចជាប់ផ្លូវ អូរដើម្បីការពារមិនអោយភ្លើងឆាប់ឆេះចេញបានពីចន្លងដែល ជារនាំងបាំងការពារភ្លើង។

  2. នៅពេលទទួលបានទិសដៅរួចហើយ ជាបន្ទាប់មកអ្វីដែលចាំបាច់ត្រូវធ្វើគឺ បង្កើតប្រឡាយការពារភ្លើង ដោយការលុបបំបាត់រាល់ឥន្ធនៈចេញអោយអស់(រាល់ឥន្ធនៈដែលងាយនឹងការឆាប់ឆេះ  ដូចជា មែកឈើ ស្លឹកឈើ កំតេចស្មៅស្ងួត ឬអ្វីដែលអាចបង្កជាហានិភ័យនៃការកកើតអគ្គិភ័យ)

  3. បន្ថែមកម្រិតនៃការការពារមួយកម្រិតទៀត  ដោយការធ្វើប្រឡាយការពារភ្លើងពីរខ្សែពីលើគ្នា ដោយខ្សែរខាងក្រៅមានទំហំធំទូលាយដើម្បីការពារអណ្ដាតភ្លើងពីខាងក្រៅក្នុងដំណាក់កាលដំបូង ហើយខ្សែរខាងក្នុងមានទហំតូចល្មម ​ ដោយការលុបបំបាត់រាល់ឥន្ធនៈចេញអោយអស់(រាល់ឥន្ធនៈដែលងាយនឹងការឆាប់ឆេះ  ដូចជា មែកឈើ ស្លឹកឈើ កំតេចស្មៅស្ងួត ឬអ្វីដែលអាចបង្កជាហានិភ័យនៃការកកើតអគ្គិភ័យ)

  4. ប្រឡាយរនាំងការពារភ្លើង អាស្រ័យលើស្ថានភាពនៃតំបន់ទាំងនោះ ប្រសិនបើតំបន់ននោះមានភាពជម្រាល ធ្វើអោយភ្លើងងាយនឹងរាលដាលកាន់តែលឿនទៅតាមស្ថានភាពនៃតំបន់  ដូច្នោះហើយប្រឡាយនៃការការពារភ្លើងត្រូវតែមានទំហំធំទូលាយជាពិសេសបន្តិច  ដោយកត់សំគាល់ទុកមុនថាទំហំអណ្ដាតភ្លើងនៃឥន្ធនៈជុំវិញប្រឡាយមានភាពធំ

​      បណ្ដាលអោយមានអណ្ដាតភ្លើងធំ

  5.ក្រោយពីបង្កើតប្រឡាយការពារភ្លើងរួចហើយ ត្រូវព្យាយាមពិនិត្យមើលផង ហើយបន្តប្រមូលនៅឥន្ធនៈចេញ                     ដែលជា មូលហេតុបង្ករអោយមានភ្លើងឆាបឆេះបានងាយនៅក្នុងតំបន់ទាំងនោះនិងដើម្បីប្រសិទ្ធភាពនៃរនាំង                   កាពារភ្លើងរបស់យើងផ្ទាល់ផង

 

ក្រៅពីភ្លើងដែលឆាបឆេះរាលដាលនៅលើផ្ទៃដីដែលយើងអាចមើលឃើញ ហើយឥទ្ធិពលនៃភ្លើងទាំងនោះ

បានបណ្តាលអោយមានខូចខាតនៃផ្ទៃដីខាងក្រោមដូចគ្នា ពីព្រោះយើងកុំពុងបញ្ឈរមុខជាមួយនឹងការបាត់បងនៅសារធាតុចិញ្ចឹមនិងសរីរាង្គដែលមានកកកុញនៅក្រោមដី អគ្គីភ័យមិនមែនត្រឹមតែបំផ្លាញព្រៃឈើនោះទេតែវាបង្ករអោយកើតនៅភាពពិបាកក្នុងការគ្រប់គ្រងនិងទប់ទល់ទៀតផង  តែយ៉ាងណាក្ដីក៏ដោយ វិធីដែលAdmin ធ្វើការបង្ហាញជូននៅក្នុងអត្ថបទនេះ វាគឺជាការការពារកម្រិតដំបូងដែលអាចជួយដោះស្រាយបញ្ហានេះបាន។

ប្រសិនបើយើងមិនចង់បាត់បង់នៅអ្វីដែលយើងបានខិតខំប្រឹងប្រែងសាងមកដោយការពិបាក កេះប្រាប់ខ្លួនឯងបន្តិចថា ត្រូវធ្វើអ្វីដែលចាំបាច់ត្រូវតែធ្វើនៅក្នុងថ្ងៃនេះ ដែលអាចជួយការពារនិងដោះស្រាយបញ្ហានេះបាន ប្រសើរជាងមកអង្គុយត្អូញត្អែរថា "ដឹងចឹងធ្វើមុនហើយ" នៅពេលក្រោយ។

02.png

ទាក់ទងក្រុមកាងារតាមរយះបក់ខាងក្រោម

bottom of page