
វិធីការដាក់ជីដើមអោយក្រដាសបាន នៅទិន្នផលល្អ

ពីព្រោះទំងន់១ តោន ដែលកើនឡើង
គឺជាប្រាក់ចំណូលបន្ថែមចូលក្នុងហោប៉ៅរបស់បងប្អូនកសិករយើង
ដូច្នោះហើយការដាក់ជីដើមក្រដាសឱ្យត្រូវវីធី គឺជាកត្តាសំខាន់និងចាំបាច់ត្រូវធ្វើ
ដើមក្រដាសមានអាយុ ១-៣ ខែ
ដាក់ជីតាមរូបមន្ត ១៦- ៨- ៨ ក្នុងបរិមាណ ២០-៣០ ក្រាម / ដើម
ដើមក្រដាសនឹងមានការធំលូតលាស់បានល្អ និងមានទម្រង់ដើមស្អាត
បច្ចេកទេសក្នុងការជីនេះដើម្បីធ្វើឱ្យដើមក្រដាសធំលូតលាស់ស្មើ ឬមានកំពស់ប្រហាក់ប្រហែលគ្នា
Adminសូមណែនាំជាពិសេស សំរាប់យើងដែលជាកសិករអាចធ្វើកែតម្រូវបរិមាណជីដោយយោងទៅតាមទំហំនៃដើមក្រដាសនិមួយៗបាន បើដើមក្រដាសណាមួយតូចជាងក្នុងចំការ អាចធ្វើការដាក់ជីក្នុងបរិមាណច្រើនជាងដើមផ្សេងៗទៀតបាន និងអាចកាត់បន្ថយបរិមាណជីសម្រាប់ដើមក្រដាសដែលខ្ពស់ជាងគេ ដើម្បីធ្វើឱ្យដើមក្រដាស់នៅក្នុងចំការយើងមានទំហំខ្នាតកំពស់ស្មើឬប្រហាក់ប្រហែលគ្នា មិនត្រឹមតែប៉ុន្នោះទំងន់ឈើក៏អាចប្រហាក់ប្រហែលគ្នាទាំងចំការ ដើម្បីប្រយោជន៍និងការគ្រប់គ្រងដ៏ងាយស្រួលរបស់យើងផ្ទាល់
ដើមក្រដាសអាយុ 1-2 ឆ្នាំ
ដាក់ជីតាមរូបមន្ត 16-8-8 ឬ 15-15-15 បានដូចគ្នា ឈើអាយុរវាង1 ដល់ 2 ឆ្នាំ អាចជ្រើសប្រើប្រាស់ជីរូបមន្ត ប៉ុន្តែប្រសិនបើឈើមានអាយុលើសពី ២ ឆ្នាំ
គួរតែប្រើរូបមន្តជី 15-15-15 ក្នុងបរិមាណ 50 ក្រាមក្នុងមួយដើម ដើម្បីឱ្យឈើមានទម្ងន់កាន់តែល្អ បានទិន្នផលខ្ពស់ក្នុងមួយរ៉ៃ។
បច្ចេកទេស: ផ្ទៃដីដែលដាំដើមក្រដាសជាមួយនឹងការប្រើប្រាស់ដីក្នុងពេលជាប់ៗគ្នាច្រើនឆ្នាំ សារធាតុចិញ្ចឹមនៅក្នុងដីនឹងមានការស្រុតចុះ កសិករយើងអាចធ្វើការដាក់ជីបានក្នុងបរិមាណរហូតដល់ ១០០ ក្រាម / ដើម បាន

បច្ចេកទេសសម្រាប់ការដាកជី
មិនគួរបាចនៅលើដីចោល
- ពីព្រោះដើមក្រដាសមិនអាចទាញយកទៅប្រើប្រាស់បាននោះទេ
មានវិធីសាស្រ្តចំនួន 2 ដែលណែនាំគឺ :
១. ជីកកប់ជី
២- បាចជីភ្ជួរលប់
Admin សូមធ្វើការណែនាំសំរាប់កសិករយើងថា គួរតែដាក់ជីនៅមុនពេលភ្លៀង ព្រោះដល់ពេលភ្លៀងធ្លាក់ជីនឹងការរលាយនិងជ្រាបចូលទៅក្នុងដីងាយស្រួលក្នុងការស្រូបទាញយកសារធាតុចិញ្ចឹមនិងនាំទៅប្រើប្រាស់បានរបស់ដើមក្រដាស់ ជួយឱ្យដើមក្រដាសបានទទួលនៅសារធាតុចិញ្ចឹមគ្រប់គ្រាន់
តើអាចដាក់ជីអាច៌មាន់បានទេ?
.អាចដាក់ជីអាច៌មាន់បានដូចប្រើជីក្នុងបរិមាណ១-៤ តោនក្នុងមួយរ៉ៃដោយដាក់ជីដាតាមចង្អូររងនិងភ្ជួរលប់
តើដាក់កាកសំណល់ដំឡូងមីបានទេ?
.អាចដាក់កាកដំឡូងមីសំបកក្រៅឬកាកជាប់ម្សៅបានដូចគ្នា ពីព្រោះនៅក្នុងសំណល់ម្សៅនៃដំឡូងមីវាមានជាតិសរសៃនិងអាសូតខ្ពស់ អាចេជួយបំន៉ននិងជកែសំរួលចនាសម្ព័ន្ធដីបាន ដោយដាក់ទ្រាប់បាតក្នុងរណ្តៅ ៥-១0 តោនក្នុងមួយរ៉ៃ ជាគ្រឹះដើម្បីកែសំរួលចនាសម្ព័ន្ធដីមុនពេលដាំ ដាក់ទ្រាប់បាតរណ្ដៅលាយគ្នាជាមួយដីដោយការប្រើត្រាក់ទ័រភ្ជួរ ចំពោះដើមក្រដាសដែលមានអាយុចាប់ពី ៦ ខែឡើងទៅ អាចប្រើកាកដំឡូងមីបាចតាមចង្អូររងរួមជាមួយនឹងការភ្ជួររាស់ដើម្បីកម្ចាត់ស្មៅក្នុងរងតែម្ដង
Admin សូមធ្វើការណែនាំសំរាប់កសិករយើង ដែលនៅក្បែររោងចក្រម៉ាម្សៅមី រោងចក្រស្ករ និងរោងចក្រអេតាណុល
កសិករយើងអាចជ្រើសរើសប្រើប្រាស់ជីទៅតាមតំបន់របស់ខ្លួនបាន ហើយកែសម្រួលបរិមាណឱ្យសមស្របទៅតាមអាយុរបស់ដើមក្រដាសដោយយោងតាមអត្ថបទខាងលើ កត្តាសំខាន់គឺគួរតែគិតគូរពីភាពងាយស្រួលក្នុងការ
គ្រប់គ្រងនិងចាត់ចែងរបស់ខ្លួនផងដែរ។