
MOMBASA
បានរឿងបរិមាណនិងទំងន់
-ត្រូវបានគេនាំចូលមកប្រទេសថៃពីប្រទេសអាមេរិចខាងត្បូង....
*លក្ខណះនិងភាពសំខាន់
-ស្មៅ(កិននីម៉មបាសាMombasa Guinea )គឺជាស្មៅដែលមានកំពស់ខ្ពស់ស្រដៀងទៅនឹងស្មៅ
Napier កូនកាត់ដែលមានស្លឹកច្រើនហើយវាសមស្របសម្រាប់ការកាត់ធ្វើចំណី។ វាជាស្មៅស្លឹកអាចផ្ដល់ផលបានចាប់ពី 20 ទៅ 40តោន/ ហិតាក្នុងមួយឆ្នាំ ៗ ។ ទិន្នផលសារធាតុមាន 28%និងលើសពីស្មៅហ្គីណេតង់ហ្សូន (ហ្គីណេពណ៌ស្វាយ) ។
ហើយអាចដាំបានសឹងតែគ្រប់ស្ថានភាពដី មានការលូតលាស់បានក្នុងម្លប់ ជាស្មៅលក្ខណះកាត់អោយគោស៊ី និងអាចដាំនៅតំបន់ខ្ពស់បាន ស៊ូនឹងការរាំងបាន ហាមដាំនៅលើដីខ្សាច់...
*កម្រិត Proteinឆៅ
-ស្មៅ (កិននីម៉មបាសាMombasa Guinea)ផលិត 8-12% នៅក្នុងប្រទេសថៃលើដីមិនល្អ
និង 12-14%ឆៅនៅលើដីល្អ។
*បទពិសោធ
(កិននីម៉មបាសាMombasa Guinea )គឺជាស្មៅដុះស្លឹកច្រើន
-មិនទាន់មានទិន្នន័យច្បាស់លាស់ពីប្រទេសថៃនោះទេ
ប៉ុន្តែនៅអាមេរិចខាងត្បូងការចិញ្ចឹមសត្វ ទទួលសាច់បាន 770 គីឡូក្រាមក្នុងមួយហិតាពីសាច់សត្វគោក្របី Mombasa ធៀបនឹង 600 និង 590 គីឡូក្រាមក្នុងមួយហិកតាពីស្មៅហ្គីណេតង់ហ្សានី
(Purple ហ្គីណេ) និង Tobiata ហ្គីណេ។ វាផ្ដល់ផលអោយច្រើនជាងស្មៅហ្គីណេតង់ហ្សានី
(ហ្គីណេពណ៌ស្វាយ) ។
*ការគ្រប់គ្រងស្មៅ
-(កិននីម៉មបាសាMombasa Guinea) អាចជាស្មៅសំរាប់កាត់អោយស៊ីតែប៉ុន្នោះព្រោះមានលក្ខណះខ្ពស់។ ក្នុងឆ្នាំដំបូងអាចកាត់ឬអោយគោស៊ីបានដំបូងគឺដើមស្មៅមានអាយុចាប់ពី
60ថ្ងៃឡើងទៅដើម្បីអោយប្រព័ន្ធដើមនិងឫសមានភាពរឹងមាំ ហើយបន្ទាប់មកចាប់ពី30-45ថ្ងៃ
ឬមួយបើស្មៅមានកំពស់ប្រហែល60-70ស,មថិតនៅក្នុងពេល
ដែលស្មៅកំពុងបង្កើតគុណភាពអាហារូបត្ថម្ភសម្រាប់សត្វក្នុងកម្រិតដែលប្រសើមិន គួរនឹងអោយមានការកាត់និងអោយគោស៊ីនោះទេ
*ការដាំ
-ជ្រើសសភាពដីសំរាប់ដាំដែលមានលក្ខណះទួល តែនៅមានសំណើមនិងជាវាលស្អាតគ្មាននៅរុក្ខជាតិផ្សេងៗ តែសភាពដីមិនគួរយកដីដែលជាលក្ខណះខ្សាច់សុទ្ធនិងមានម្លប់ច្រើននោះទេ ពីព្រោះត្រូវការអោយស្មៅទទួលនៅកំដៅថ្ងៃបានគ្រប់គ្រាន់និងសំខាន់សភាពដីដែលជ្រើសនោះត្រូវគ្មានទឹកជន និងដក់ទឹកយូរ ត្រូវមានការត្រៀមដីទុកតាំងពីរដូវប្រាំងដោយការសំអាតនៅរុក្ខជាតិផ្សេងៗនិងភ្ជួររាស់
ការធ្វើថ្នាលសំរាប់ព្រួស (កិននីម៉មបាសាMombasa Guinea)
នៅរដូវវស្សាមុនដាំត្រូវភ្ជួរម្ដងទៀត ដើម្បីកំចាត់រុក្ខជាតិដុះថ្មីនិងធ្វើអោយដីផុះ នៅពេលដីមានសំណើមហើយអាចធ្វើការសាបព្រោះបានក្នុងអត្រា 2kg/រ៉ៃ ឬ 12.5្ kg / ហិតតា ដោយការព្រោះអោយស្មើរគ្នា តែសំរាប់ការបណុះកូនឬសាបដើម្បីយកទៅដាំប្រើគ្រាប់ពូជ 1 kg ព្រួសទៅតាមខ្នាតថ្នាលបើធំប្រើគ្រប់ច្រើន ហើយកៀដីអោយគ្របពីលើនិងមានការស្រោចទឹកអោយជោកជាំ.... គ្រាប់ពូជនឹងមានការដុះនៅក្នុងរយះពេល 7-14 ថ្ងៃ នៅពេលដើមស្មៅមានកំពស់ប្រម៉ាណ 20-30 c.m ឬមានអាយុប្រហែល 30 ថ្ងៃ នឹងអាចដកកូនបណ្ដុះទៅដាំនៅលើដីដែលត្រៀមទុកបាន(ថ្នាលសាបគ្រាប់ 1kg អាចដកទៅដាំបានដី 2-3 រ៉ៃ) គួរតែចាប់ផ្ដើមសាបនៅដើមរដូវវស្សាពីខែឧសភាដល់ខែមិថុនានៅពេលភ្លៀងធ្លាក់។ ប្រសិនបើគ្រាប់ពូជត្រូវបានគេដាំនៅក្នុងខែឧសភាដែលជារដូវភ្លៀងដីមានសំណើមខ្លាំងនឹងធ្វើអោយឆាប់ដុះនិងមានភាពលូលាស់លឿន
1. ភ្ជួរដីអោយបានល្អ។ យកស្មៅទាំងអស់ចេញ។
2. ដាក់ដីចូលទៅក្នុងគ្រាប់ពូជល្អមុនពេលសាបព្រួសគ្រាប់ពូជ ពី 6 ទៅ 8 គីឡូក្រាមក្នុង /ហិតា
3. បាចគ្រាប់ពូជលើដីហើយបន្ទាប់មកគ្របដណ្ដប់គ្រាប់ពូជដោយដី 1-2 ស,មប៉ុន្នោះ។
ហើយគ្របដណ្តប់ដោយស្បៃចង់ពីលើ
4. បើសិនមានភ្លៀងត្រូវបង្ហូរទឹកចេញឱ្យបានឆាប់តាមថ្នាលសាប អាចធ្វើបានបនាប់ពីសាប។ 5.បើរាំងត្រូវស្រោចទឹកអោយជោគ គ្រាប់ស្មៅនឹងដុះក្នុងរយះពេល7-14ថ្ងៃដល់ពេលវាដុះប្រវែង20-30ស,ម ឬប្រហែល30ថ្ងៃនឹងធ្វើការដកទៅដាំនៅលើដីដែលមានការត្រៀមទុកដាំស្មៅដោយផ្ទាល់
ការធ្វើថ្នាលសំរាប់ព្រួស (Mombasa Guinea កិននីម៉មបាសា)នៅថៃ
*ការគ្រប់គ្រងស្មៅ
-ក្រោយពីការដាំ Mombasa Guinea (កិននីម៉មបាសា) មុននឹងមានការកាត់
ឬលែងអោយគោស៊ីដំបូងបាន ត្រូវអោយអាយុស្មៅមានអាយុគ្រប់ 60 ថ្ងៃសិន ដើម្បីអោយប្រព័ន្ធឫសនិងដើម មានភាពរឹងមាំ ការគ្រប់គ្រង គឺអាស្រ័យទៅលើបទពិសោធន៍របស់កសិករ។ កសិករទាំងអស់នៅប្រទេសថៃចូលចិត្តកាត់យកមកស្ទុកទុក។ ដូច្នោះហើយនៅពេលក្រោយត្រូវកាត់ជារៀងរាល់ 40-45 ថ្ងៃឬនៅពេលស្មៅមានកំពស់ប្រហែល 60-70 c.m ព្រោះនៅក្នុងពេលហ្នឹងស្មៅមានគុណភាពនៃអាហាររូបត្ថម្ភខ្ពស់និងថិតនៅក្នុងកម្រិតដែលល្អ នៅពេលមានការកាត់ស្មៅម្ដងៗត្រូវទុកកំពស់ពីកុល 5-10 c.m
(Mombasa Guineaម៉មបាសា កិននី) នៅពេលផ្កា
*ការទុកនិងថែរក្សាគ្រាប់ពូជ
បើសិនជាទិញពូជគ្រាប់ស្មៅមកហើយត្រូវដាំនៅក្នុងឆ្នាំហ្នឹងអោយហើយ តែបើត្រូវការទុកគ្រាប់ពូជស្មៅ ត្រូវទុកក្នុងសីតុណ្ហាភាពបន្ទប់ធម្មតា ក្នុងម្លប់ ហើយមានភាពស្ងួតនិងធំទូលាយ មានធាតុអាកាសចេញចូលបានដោយងាយ ទុកអោយខ្ពស់ពីដី...
( ហាមទុកលើសពី 2 ឆ្នាំ )...

បានរឿងបរិមាណនិងទំងន់

បានរឿងបរិមាណនិងទំងន់

បានរឿងបរិមាណនិងទំងន់

បានរឿងបរិមាណនិងទំងន់