
TENSAINIA GUINEA
ពូជស្មៅសំរាប់គោអោយដោះកូន
ត្រូវបានគេនាំចូលទៅប្រទេសថៃពីប្រទេសកូឌីវ័រនៅចុងទសវត្សឆ្នាំ 1980 ។ វាត្រូវបានគេទទួលយកភ្លាមៗដោយកសិករថៃ ពីព្រោះវាមានប្រសិទ្ធភាពច្រើនជាងស្មៅហ្គីណេធម្មតា ហើយវាផ្តល់ទិន្នផលខ្ពស់នៃចំណីល្អ ។ ហើយវាក៏មានភាពងាយស្រួលក្នុងការផលិតគ្រាប់ពូជ
ដូច្នេះហើយគ្រាប់ពូជអាចរកបានងាយស្រួល។
*លក្ខណះនិងភាពសំខាន់
-Tensainia Guinea(កិននីពណ៌ស្វាយ)
គឺជាស្មៅដែលមានកម្ពស់ខ្ពស់ពី 1.5-2.5 M ដែលវាសមស្របសម្រាប់ចំណីសត្វនិងការប្រមូលផល។
នៅអាមេរិកខាងត្បូងវាត្រូវបាន
គេយកទៅលាយឡំ ប៉ុន្តែនៅក្នុងប្រទេសថៃវាត្រូវបានគេប្រើជាទូទៅសម្រាប់ចំណីសត្វ។
វាជាស្មៅសំខាន់សម្រាប់ការលក់ស្រស់នៅប្រទេសថៃ។
វាជាស្មៅមានស្លឹកច្រើនអាចអោយបានក្នុងបរិមាណច្រើនបានចាប់ពី 12 ទៅ 30 តោនក្នុងមួយហិកតាក្នុងមួយឆ្នាំ ៗ ។
ទោះជាយ៉ាងណាក៏ដោយទិន្នផលសារធាតុស្ងួតរបស់វាគឺមានចាប់ពី 28% ឬទាបជាងស្មៅ Mombasa Guinea (កិននីម៉មបាសា) ។
វាមានលក្ខណះជាគុំធំ ស្លឹកធំរៀវ មានការបែកគុំលឿន មានដើមពណ៌ស្វាយ ទំងន់ស្រស់ និង ស្ងួតថិតនៅចំនុចល្អ មានគុណភាពនៃមធ្យមភាគ Protein8-12% អាចដាំតាមដីចំការបាន និង អាចទប់ទល់នឹងភាពរាំងស្ងួតដាំសំរាប់កាត់ទុកឬលែងគោអោយស៊ីបាន
(តែបើយកល្អកាត់អោយគោស៊ីវិញ)
ដាំបានជាលក្ខណះសាបឬព្រួសព្រោះធម្មតា 2kg /រៃ
អាចដាំបានចាប់ពីខែឧសភា ព្រោះជារដូវវស្សាមានទឹកភ្លៀងគ្រប់គ្រាន់ Tensainia Guinea (កិននីពណ៌ស្វាយ)
ត្រូវជាមួយប្រភេទដីស្ទើរតែគ្រប់ប្រភេទ ហើយអាចលូតលាស់បានទាំងនៅក្នុងម្លប់
* កម្រិត Protein ឆៅ
8-12% នៅក្នុងប្រទេសថៃលើដីមិនល្អ និង 12-16% នៅលើដីល្អ។
*លទ្ធផលក្នុងការចិញ្ចឹមសត្វ
-នៅអាមេរិចខាងត្បូងទម្ងន់សត្វកើនឡើងជាមធ្យមភាគ720ក្រាមក្នុងមួយថ្ងៃក្នុងរដូវវស្សា និង 240 ក្រាមក្នុងរដូវប្រាំង ទទួលបានជោគជ័យពីវាលស្មៅនៅប្រទេសតង់ហ្សានី។
*ការដាំ
ជ្រើសសភាពដីសំរាប់ដាំដែលមានលក្ខណះទួល តែនៅមានសំណើមនិងជាវាលស្អាតគ្មាននៅរុក្ខជាតិផ្សេងៗ តែសភាពដីមិនគួរយកដីដែលជាលក្ខណះខ្សាច់សុទ្ធនិងមានម្លប់ច្រើននោះទេ ពីព្រោះត្រូវការអោយស្មៅទទួលនៅកំដៅថ្ងៃបានគ្រប់គ្រាន់និងសំខាន់សភាពដីដែលជ្រើសនោះត្រូវគ្មានទឹកជន និងដក់ទឹកយូរ ត្រូវមានការត្រៀមដីទុកតាំងពីរដូវប្រាំងដោយការសំអាតនៅរុក្ខជាតិផ្សេងៗនិងភ្ជួររាស់ នៅរដូវវស្សាមុនដាំត្រូវភ្ជួរម្ដងទៀត ដើម្បីកំចាត់រុក្ខជាតិដុះថ្មីនិងធ្វើអោយដីផុះ
នៅពេលដីមានសំណើមហើយអាចធ្វើការសាបព្រោះបានក្នុង
អត្រា 2kg/រ៉ៃឬ 12.5្ kg / ហិតតា
ដោយការព្រួសអោយស្មើរគ្នា
តែសំរាប់ការបណុះកូនឬសាបដើម្បីយកកូនទៅដាំប្រើគ្រាប់ពូជ
1 kg
ព្រោះទៅតាមខ្នាតថ្នាលបើធំប្រើគ្រប់ច្រើន ហើយកៀដីអោយគ្របពីលើ និងមានការស្រោចទឹកអោយជោកជាំ
គ្រប់ពូជនឹងមានការដុះនៅក្នុងរយះពេល
7-14ថ្ងៃ នៅពេលដើមស្មៅមានកំពស់ប្រម៉ាណ 20-30 c.m
ឬមានអាយុប្រហែល 30 ថ្ងៃ នឹងអាចដកកូនបណ្ដុះទៅដាំនៅលើដីដែលត្រៀមទុកបាន
(ថ្នាលសាបគ្រាប់ 1kgអាចដកទៅដាំបានដី 2-3 រ៉ៃ)
*ការគ្រប់គ្រងស្មៅ
ការកាត់ស្មៅ Tensainia Guinea(កិននីពណ៌ស្វាយ)
-ក្រោយពីការដាំ Tensainia Guinea (កិននីពណ៌ស្វាយ)
មុននឹងមានការកាត់ឬលែងអោយគោស៊ីដំបូងបាន
ត្រូវអោយអាយុស្មៅមានអាយុគ្រប់ 60 ថ្ងៃសិន ដើម្បីអោយប្រព័ន្ធឫសនិងដើម មានភាពរឹងមាំ ការគ្រប់គ្រង
គឺអាស្រ័យទៅលើបទពិសោធន៍របស់កសិករ។
កសិករទាំងអស់នៅប្រទេសថៃចូលចិត្តកាត់យកមកស្ទុកទុក។
ដូច្នោះហើយនៅពេលក្រោយត្រូវកាត់ជារៀងរាល់ 40-45 ថ្ងៃឬនៅពេលស្មៅមានកំពស់ប្រហែល 60-70 c.m
ព្រោះនៅក្នុងពេលហ្នឹងស្មៅមានគុណភាពនៃអាហាររូបត្ថម្ភខ្ពស់និងថិតនៅក្នុងកម្រិតដែលល្អ នៅពេលមានការកាត់ស្មៅម្ដងៗ
ត្រូវទុកកំពស់ពីកុល 5-10 c.m
*ការទុកនិងថែរក្សាគ្រាប់ពូជ
បើសិនជាទិញពូជគ្រាប់ស្មៅមកហើយត្រូវដាំនៅក្នុងឆ្នាំហ្នឹងអោយហើយ តែបើត្រូវការទុកគ្រាប់ពូជស្មៅ ត្រូវទុកក្នុងសីតុណ្ហាភាពបន្ទប់ធម្មតា ក្នុងម្លប់ ហើយមានភាពស្ងួតនិងធំទូលាយ មានធាតុអាកាសចេញចូល បានដោយងាយ កអោយខ្ពស់ពីដី...
( ហាមទុកលើសពី 2 ឆ្នាំ )

ពូជស្មៅសំរាប់គោអោយដោះកូន

ពូជស្មៅសំរាប់គោអោយដោះកូន

ពូជស្មៅសំរាប់គោអោយដោះកូន

ពូជស្មៅសំរាប់គោអោយដោះកូន