
តើ(Eucalyptus)ខុសពី
ដើមក្រដាសយ៉ាងម្តេច?
Eucalyptus គឺជារុក្ខជាតិបរទេស ដែលមានដើមកំណើតនៅខាងទ្វីនអូសេអានីឬអូស្ត្រាលី(Australia)ភាគច្រើន
Eucalyptus មានបែងជាពូជតូចៗច្រើនជាង ៧០០ ប្រភេទ ដែលមានលក្ខណៈនិងគុណសម្បត្តិទៅតាមប្រភេទនិមួយៗ ចំណុចល្អនិងចំណុចមិនល្អខុសៗគ្នា ដូចជា ប្រភេទខ្លះមានការលេចធ្លោរឿងស៊ូនឹង
ភាពរាំងស្ងួត , ធន់នឹងជំងឺសត្វល្អិត ប្រភេទខ្លះលូតលាស់បានល្អនៅតំបន់ដែលមានភ្លៀងជោគជាំ
យ៉ាងណាក៏ដោយមានប្រហែលជា ១% តែប៉ុន្នោះក្នុងផ្នែកតូចៗនៃប្រភេទទាំងអស់នោះដែលត្រូវបានគេដាំដុះ
សម្រាប់ការប្រើប្រាស់ក្នុងវិស្រ័យឧស្សាហកម្ម
Eucalyptus និង “ ដើមក្រដាស ” ខុសគ្នាយ៉ាងដូចម្ដេច

Q&A សំនួរពេញនិយម
Q: ហេតុអ្វីបានជាគេហៅវាថាដើម "ក្រដាស" មិនមែនជាដើម Eucalyptus?
A: ពីព្រោះវាត្រូវបានគេធ្វើការបង្កាត់ពូជអោយក្លាយជាពូជថ្មីមួយប្រភេទទៀតដែលមានលក្ខណៈពិសេសជាងនិងខុសគ្នាពីពូជចាស់ៗដែលធ្លាប់មានពីមុនដូចជា មិនមានឫសកែវ តងនៃស្លឹកតិច មានបរិមាណប្រេងតិចតួចនៅក្នុងស្លឹក និងមានការបង្កាត់ពូជឱ្យសមស្របជាមួយនឹងភូមិសាស្រ្តនិងអាកាសធាតុក្នុងតំបន់នៃប្រទេសផ្ទាល់។
Q: តើការដាំដើមឈើក្រដាសធ្វើឱ្យខូចដី មិនអាចដាំរុក្ខជាតិផ្សេងៗទៀតបាននមែនទេ?
A: យោងតាមលទ្ធផលរបស់អ្នកស្រាវជ្រាវជំនាញនៃផ្នែកព្រៃឈើបានរកឃើញថា អាចដាំដើមក្រដាសរួមផ្សំជាមួយ
ដំណាំដទៃទៀតបាន ដូចជាស្រូវនិងដំឡូងមី មិនត្រឹមតែមិនអាចធ្វើអោយមានសារធាតុគីមីនិងជាតិពលក្នុងដី
ដែលបណ្ដាលអោយស្ថានដីមានផ្លាស់ប្តូរទៅជាខូចខាត់ ប៉ុន្តែផ្ទុយទៅវិញ មែក ស្លឹកនិងឫសឈើក្រដាសអាចរលួយ
ទៅក្នុងដី ក្លាយជាជីដែលអាចជំនួយនៅស្ថានភាពដីបានទៀត ទោះជាយ៉ាងណាក្ដី វាមិនខុសអីពីការដាំដំណាំ
ប្រភេទផ្សេងៗ ដែលមានរយះពេលក្នុងការប្រមូលផលយូរនោះទេ នៅពេលមានការដាំជាប់ៗគ្នាក្នុងរយះពេលយូរ
វាអាចបណា្ខលឱ្យសារធាតុចិញ្ចឹមក្នុងដីមានការស្រុតចុះខ្លះៗ ពីព្រោះវាមានស្រូបយកសារធាតុចិញ្ចឹមដើម
ក៏ប៉ុន្តែនៅពេលដែលមានការកាត់ឈើរួច ត្រូវធ្វើការភ្ជួររាស់ ជុសឆាយ សំរួលនិង បំប៉នដីសារជាថ្មី ហើយព្យាយាមបង្វិល
ដាំនៅដំណាំផ្សេងៗទៀតបានតាមធម្មតា ដើម្បីគ្រប់គ្រងនៅសារធាតុចិញ្ចឹមដើមរបស់ដី ។
Q: ស្លឹកធ្លាក់ជ្រុះបណ្តាលឱ្យទឹកស្អុយ - ដីខូចមែនទេ?
A: ស្លឹករបស់ដើមក្រដាសត្រូវបានគេកែប្រែ និងបង្កាត់ពូជជាថ្មី ដើម្បីឱ្យមានប្រេងតិចនៅក្នុងស្លឹក
ដូច្នេះវាជាលារងាយស្រួលក្នុងការដំណើរការរលួយនបានតាមធម្មជាតិ ដោយមិនបណ្តាលឱ្យទឹករលួយ
ឬដីមានការខូចខាត។
Q: ដើមក្រដាសពិតជាមានការស្រូបយកទឹកច្រើនជាងរុក្ខជាតិដទៃទៀតមែនដែរឬទេ?
A: ប្រសិនបើប្រៀបធៀបវាជាមួយដើមឈើដុះលឿនដូចគ្នា នឹងបានឃើញថាមានការស្រូបយកទឹកក្នុងបរិមាណ
ប្រហាក់ប្រហែលគ្នា បើយោងតាមការសិក្សានិងស្រាវជ្រាវប្រៀបធៀប ការប្រើប្រាស់បរិមាណនិងប្រសិទ្ធភាពនៃទឹក
របស់ឈើ ៤ ប្រភេទគឺ ដើមស្រល់ ដើម Eucalyptus ដើមក្រញូង និងដើមឈើក្រដាស វាត្រូវបានគេស្រាវជ្រាវឃើញថា
ពូជដើមឈើក្រដាសមានប្រសិទ្ធិភាពបំផុតក្នុងការប្រើប្រាស់ទឹក ពីព្រោះវាប្រើទឹកក្នុងបរិមាណតិចបំផុត ដើម្បីបង្កើតនៅជីវសាស្រ្តនិងកោសិកាក្នុងមួយក្រាម ក្រៅពីនេះបរិមាណទឹកដែលមានការទាញយកនិងជ្រាប បានត្រូវប្រើទៅលើពន្លឺសំយោគត្រឹមតែ ១.៦%ប៉ុន្នោះ នៅសល់ ៩៨.៤% ទៀតត្រូវបានខ្ចាក់ចេញទៅអោយបរិយាកាសវិញ។
Q: តើការដាំដើមក្រដាសនៅលើដីស្រែពិតជាធ្វើឱ្យប៉ះពាល់ដល់ដីស្រែមែនដែរឬទេ?
A: យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់អ្នកសិក្សានៃផ្នែកព្រៃឈើ មានការប្រៀបធៀបទិន្នៅនផលស្រូវនៅក្នុងស្
ដែលលើភ្លឺមានការដាំនៅដើមក្រដាស និងស្រែមួយទៀតដែលលើភ្លឺមិនបានដាំដើមក្រដាស ដោយមានការប្រមូលទិន្នន័យ
នៃព័ត៌មានក្នុងរយៈពេលជាប់ៗគ្នា៤ឆ្នាំ បានខើញថាទិន្នផលនិងបរិមាណស្រូវដែលបានពីស្រែទាំងពីរគឺប្រហែលគ្នា ហើយឬសនៃគល់របស់ដើមក្រដាសនៅលើភ្លឺស្រែគ្មានផលអីដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ស្រូវនោះទេ តែផ្ទុយទៅវិញ ឬសនៃគល់របស់ដើមក្រដាសនៅលើដីភ្លឺស្រែដែលមានការកាត់ចេញឬភ្ជួររាស់ដើម្បីរៀបចំកន្លែងដើម្បីធ្វើស្រែ បើជាជួយបន្ថែមនៅសារធាតុចិញ្ចឹមនិងសរីរាង្គទៅក្នុងដីអោយមានជីជាតិទៅវិញ និងជួយកាត់បន្ថយបរិមាណក្នុងការប្រើប្រាស់ជីប្រភេទផ្សេងៗក្នុងការជួយកែប្រែមុខដី។
Q: តើដើមឈើក្រដាសផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សង្គមនិងបរិស្ថាន?
A:ការដាំដើមក្រដាសបន្ថែមនៅលើភ្លឺស្រែ វាធ្វើឱ្យប្រជាកសិករមានចរន្តនៃប្រាក់ចំណូលពីរផ្លូវគឺ
ប្រាក់ចំណូលគោលពីទិន្នផលស្រូវ និងប្រាក់ចំណូលបន្ថែមពីការដាំដើមក្រដាស។
ដើមក្រដាសជួយជួសជុលកាបូនឌីអុកស៊ីត (មូលហេតុនៃការឡើងកម្តៅពិភពលោក) ត្រូវបានរក្សាទុកនៅ
ក្នុងឈើក្នុងនាមទម្រង់ជាកាបូន ការដាំដើមក្រដាសនៅលើភ្លឺស្រែវាអាចបង្កើននៅតំបន់បៃតងដេលជួយកាត់បន្ថយ
កំដៅនៃផែនដី ដោយបង្កើតនៅប្រភពថ្មីនៃ(កាបូនឌីអុកស៊ីត)សម្រាប់ពិភពលោក ។ គ្រប់ផ្នែកនៃដើមក្រដាស
ទាំងពីស្លឹករហូតដល់ឫសគ្រប់ផ្នែកទាំងអស់នេះ ត្រូវបានប្រើប្រាស់យ៉ាងសមរម្យទៅតាមតម្រូវការ ដោយឈើអាច
នាំយកទៅប្រើប្រាស់ក្នុងការផលិតក្រដាស សំបកឈើ កំតិចឈើ សូម្បីតែជ័រឈើ ក៏ត្រូវបានគេយកទៅប្រើប្រាស់
ជាឥន្ធនៈដើម្បីផលិតអគ្គិសនីដែរ ស្លឹកនិងឫសក៏ត្រូវបានរលួយទៅជាជីដើម្បីចិញ្ចឹមដី។