អូយ!..ក្ដៅម៉ែស ម៉េចក៏ដាំហើយមិនដុះវៃ?
- P.SEEDS ពូជស្មៅចំណី
- 29 มิ.ย. 2563
- ยาว 1 นาที
อัปเดตเมื่อ 30 พ.ค. 2564
នេះជាបញ្ហាធំៗមួយទៀតដែលជឿជាក់ថាអ្នកដាំស្មៅគ្រប់គ្នាតែងតែជួបប្រទះ
ពេលខ្លះយើងជួបជាមួយបញ្ហានេះហើយ តែយើងមិនអាចវិភាគបាននោះទេថា
មូលហេតុរបស់វាកើតឡើងមកពីអ្វី....
បើសិនជានិយាយពីមូលហេតុក្នុងការដាំស្មៅហើយ ភាគរយក្នុងការដុះរបស់ស្មៅ
បានតិចឬមិនដុះសស់ នោះអាចកើតឡើងពីកត្តាច្រើនយ៉ាងផ្គួបផ្សំគ្នា….
ខាងក្រោមនេះជាព័ត៌មានទាំងនោះ ដែលមានអោយមិត្តៗយើងទៅធ្វើការស្រាវជ្រាវនិងវិភាគមើលពីបញ្ហាដែលយើងកំពុងជួប ថាវាកើតឡើងមកពីមូលហេតុអី ? ដើម្បីជាការងាយស្រួលក្នុងការដោះស្រាយនៅបញ្ហារបស់យើងអោយត្រូវចំណុចនៃបញ្ហាបំផុត....
សំគាល់ : ព័ត៌មានទាំងអស់នេះជាលក្ខណះអត្ថបទ ដូច្នោះត្រូវប្រើភាពអត់ធ្មត់បន្តិចក្នុងការអាន

មូលហេតុដែលធ្វើអោយភាគរយក្នុងការដុះរបស់គ្រាប់ពូជស្រុតចុះ
១-មានសត្វល្អិតនិងកណ្ដុលស៊ី
២-គ្រាប់ពូជស្ពតដោយសារ
>ត្រូវកំដៅថ្ងៃខ្លាំង
>គ្រាប់ពូជចាស់ទុកយូរ
>គ្រាប់ពូជថ្មីតឹមប្រម៉ូល
៣-ខ្វះខាត់នៅប្រព័ន្ធទឹកដោយមិនបានត្រៀមទុកមុន
៤-មិនសូវយកចិត្តទុកដាក់និងការថែទាំ
៥-ប្រភេទដីមិនល្អខ្វះខាតនៅសារធាតុចិញ្ចឹមដែលចាំបាច់សំរាប់ដំណាំ។ល៕
ខាងលើនេះជាបញ្ហាមួយចំនួននៅក្នុងចំណោមបញ្ហាជាច្រើនទៀត ដែលជាកត្តាផ្គួបផ្សំនៃមូលហេតុបណ្ដាលអោយភាគរយក្នុងការដុះរបស់ពូជស្មៅយើងស្រុតចុះ...

ព័ត៌មានបន្ថែមក្នុងការដាំតាមរដូវការ
១-រដូវប្រាំង
.យើងមិនអាចបដិសេធបាននោះទេថា នៅរដូវប្រាំងបញ្ហាដែលធំបំផុត សំរាប់ការដាំដំណាំគឺភាពរាំងស្ងួត ចឹងហើយបញ្ហាធំរបស់អ្នកដាំស្មៅនៅរដូវប្រាំងក៏ដូចគ្នាដែរ តែបើសិនជាយើងគិតថា
មិនអីទេដាំៗទៅតិចវាក៏ដុះខ្លួនហ្នឹង...
ខាង P.seeds (ពូជស្មៅចំណី)សុំបញ្ជាក់ប្រាប់ថា បើចឹងគឺមិនចាំបាច់ប្រថុយល្អជាង ពីព្រោះបើសិនជាយើងគិតចឹង គឺមានន័យថាយើងកំពុងបញ្ឈរមុខជាមួយនឹងការខាត់បង់ទាំងថវិកា និងពេលវេលា
សំគាល់:បើសិនជាយើងគិតថាយើងនឹងដាំនៅរដូវនេះ សំុអោយពិនិត្យមើល
ប្រព័ន្ធទឹករបស់យើងជាមុនសិន ថាវាមានគ្រាប់គ្រាន់សំរាប់នៃការដាំស្មៅ
ដែរឬទេ?ពីព្រោះពិតមែនតែស្មៅវាដុះងាយ តែសំណើមក៏នៅតែមានភាព
ចាំបាច់សំរាប់វាដ៏ដែលក្នុងការជួយអោយលូតលាស់នៅពេលដាំដំបូងនិង
ក្រោយពេលការច្រូតរួច....
លក្ខណះន័យការត្រៀមដីនិងដាំនៅរដូវប្រាំង
>ធ្វើអោយដីមានសំណើមដើម្បីកាត់បន្ថយភាពនៅការស្ងួតក្ដៅរបស់ដីនិងងាយក្នុងការភ្ជួរ
>ធ្វើការភ្ជួររាស់ដីអោយម៉ត់និងយកនៅរុក្ខជាតិផ្សេងៗចេញអោយអស់
>ធ្វើការជីកនៅជន្លងរណ្ដៅឬលើកដីជាថ្នាល សំរាប់ត្រៀមទុកនៃការដាំឬព្រួស
>ធ្វើការ បាច សាប ឬ រោយគ្រាប់ពូជទៅលើដីដែលមានការត្រៀមទុកពីមុន
>លប់គ្រាប់ពូជដោយការប្រើគ្រឿងចក្រឬមែកឈើ
(ប្រើបានសំរាប់ការព្រួសឬសាប ពីព្រោះការរោយគ្រាប់ដាំគឺយើងធ្វើការលប់ដីតែម្ដង)
>ក្រោយការដាំរួចធ្វើការស្រោចទឹកពី 2-4 ដងមុនពេលគ្រាប់ពូជមានការដុះ
>ក្រោយស្មៅដុះហើយត្រូវធ្វើការស្រោចទឹកអោយបានយ៉ាងតេចបំផុតមួយអាទិត្យម្ដង
២-រដូវវស្សា
.បើសិនជាយើងដាំនៅរដូវនេះ អ្វីដែលជាជំនួយការសំខាន់របស់យើងគឺ
ប្រព័ន្ធទឹកផ្ទាល់ ពីព្រោះយើងមាននៅទឹកភ្លៀងតាមរដូវការ (ក្នុងករណី
មានភ្លៀងធ្លាក់គ្រាប់គ្រាន់តាមរដូវការ) ចឹងហើយគឺអស់កង្វល់បញ្ហារឿង
ដីខ្វះនៅសំណើម...
តែនឹងខ្វល់ពីរឿងដីលេចទឹកវិញ សំរាប់អ្នកដែលមាននៅដីទំនាប ព្រោះវាជាមូលហេតុដែលធ្វើអោយគ្រាប់ពូជរលួយបាន បើមានទឹកដក់យូរ (គ្រាប់ពូជភាគច្រើនដែលមាននៅលើទីផ្សារដាំបានចំពោះតែដីទួល អាចធ្វើការសាកសួរAdminបន្ថែមបានទាក់ទងជាមួយនឹងពូជស្មៅដែលដាំបាននៅលើដីលេចទឹក)
លក្ខណះន័យការត្រៀមដីនិងដាំនៅរដូវវស្សា
>ធ្វើការភ្ជួររាស់ដីអោយម៉ត់និងយកនៅរុក្ខជាតិផ្សេងៗចេញអោយអស់
>ធ្វើការជីកនៅជន្លងរណ្ដៅឬលើកដីជាថ្នាល សំរាប់ត្រៀមទុកនៃការដាំឬព្រួស
>ធ្វើការ បាច សាប ឬ រោយគ្រាប់ពូជតៅលើដីដែលមានការត្រៀមទុកពីមុន
>លប់គ្រាប់ពូជដោយការប្រើគ្រឿងចក្រឬមែកឈើ
(ប្រើបានសំរាប់ការព្រួសឬសាប ពីព្រោះការរោយគ្រាប់ដាំគឺយើងធ្វើការលប់ដីតែម្ដង)
*ទាក់ទងក្រុមកាងារនិងអែតមេន
Tel: 012-942651
097-2661891
*Inbox of facebook / ចុចឡូកូខាងក្រោម
*Telegram official / ចុចឡូកូខាងក្រោម
Comments