top of page

ម៉ែ!.ហើយឈឺក្បាលម៉ែស ដាំម៉េចទៅលោកព្រះ?

อัปเดตเมื่อ 30 พ.ค. 2564

មានអ្នកដាំស្មៅជាច្រើនដែលជាប់គាំងជាមួយនឹងការជ្រើសនៅវិធីការដាំ

របស់ពួកគាត់និងមិនទាន់ច្បាស់ថា តើខ្លួនត្រូវជ្រើសនៅវីធីណាដែល

សមស្របសំរាប់គាត់ ចឹងហើយនេះជាមូលហេតុដែលធ្វើអោយកើត

ជាមានសំនួរ(បងដាំម៉េចទៅ?)នេះឡើង​ ដែលជាសំនួរពេញនិយម

មួយទៀត ក្នុងចំណោមTopសំនួរ ដែលមានការមានការសាកសួរច្រើនបំផុត

Hello..មិត្តៗយើងទាំងអស់គ្នា...បើនិយាយមែនទែនទៅសំរាប់បញ្ហារបស់យើងមិនមែនថាមិនដឹងដាំយ៉ាងម៉េចនោះទេ? តែបញ្ហាគឺយើងមិនច្បាស់ថា​ ត្រូវជ្រើសវិធីការណាមួយដែលសមស្របនឹងតម្រូវការរបស់យើង....

Adminបានទទួលសំនួរជាច្រើនពីខាងសំណាក់អតិថិជនផ្ទាល់​(បងញុមគួរដាំល្អជាង

ឬព្រួសល្អជាងបង ពីព្រោះញុមខើញគេធ្វើចេះចោះ " នេះគឺភាពមិនច្បាស់លាស់របស់យើង"

សំរាប់សំនួរនេះផ្ទាល់បើសិនជាអោយឆ្លើយ…

ប្រាប់បានតែមួយមាត់គត់ថាងងឹតមុខឆឹង ហាស ​ហាស​ ហាស

>>អារមណ៍អ្នកអាន: អេស!..​អាប៉ែកនេះម៉េចឆ្លើយចឹង..

បាទ!...ដំបូងហ្នឹងអ្វីដែលសំខាន់ គឺឈប់មើលអ្នកដទៃសិន

ហើយងាកមើលខ្លួនឯងវិញថា តើអ្វីដែលជាតម្រូវការពិតប្រាកត់របស់យើង?

ដោយវិភាគទៅតាមអ្វីដែលយើងមានដូចជា

-ស្ថានភាពដីរបស់យើងយ៉ាងម៉េច?

-ប្រព័ន្ធទឹករបស់យើងយ៉ាងម៉េច?

-កំលាំងពលកម្មរបស់យើងយ៉ាងម៉េច?

បើវិភាគបានហើយតោះៗៗៗ….let’s go


>>ខាងក្រោមនេះគឺជាវិធីការសំរាប់អោយយើងជ្រើសយកមកប្រើដើម្បី

អោយត្រូវតាមតម្រូការបស់យើង


១-ដាំ

>បាននៅលើដីដែលមានការត្រៀមទុកដោយមានការជីករណ្ដៅជារងឬជាជួរ រួចហើយធ្វើការរោយគ្រាប់ពូជ រួមទាំងលប់ដីតែម្ដង....


*ចំណុចល្អ : កាត់បន្ថយសត្វស៊ីឬគ្រាប់ស្ពតដោយសារកំដៅថ្ងៃ ដែលអាចជាមូលហេតុមួយ ដែលនាំអោយភាគរយក្នុងការដុះរបស់គ្រាប់ពូជស្រុតចុះ

*ចំណុចមិនល្អ​ : អាចប្រើពេលយូរក្នុងការដុះរបស់គ្រាប់ពូជនិងចំណាយកំលាំងពលកម្មច្រើន

២-ព្រួស

>បាននៅលើដីដែលមានការត្រៀមទុកជាមុនសំរាប់ការដាំស្មៅរួចហើយធ្វើការបាចគ្រាប់ រូមទាំងរាស់លប់គ្រាប់តែម្ដង(ដោយការប្រើគ្រឿងចក្រឬមែកឈើក៏បាន)


*ចំណុចល្អ : ដុះងាយប្រើពេលខ្លីចំណាយពលកម្មតេច

*ចំណុចមិនល្អ​ : គ្រាប់ពូជស្ពតងាយដោយសាកំដៅ(បើទឹកមិនគ្រាប់គ្រាន់)ងាយនឹងសត្វចូលស៊ី


*សំនួរជួបជាប្រចាំ​ : បងមិនលប់គ្រាប់បានអត់?

>បានបើយើងជឿជាក់ថាប្រព័ន្ធទឹករបស់យើងគ្រប់គ្រាន់នឹងអាចធ្វើអោយគ្រាប់ពូជដុះបាតាមរយះពេលកំណត់របស់វាគឺចាប់ពី​ 5-7 ថ្ងៃ

៣-សាប+ដាំ

>បាននៅលើដីដែលមានការត្រៀមទុក ដោយបែងជាថ្នាលៗ...រួចធ្វើការបាចគ្រាប់ពូជ(ប្រព័ន្ធទឹកត្រូវមានគ្រាប់គ្រាន់) រងចាំស្មៅដុះប្រហែល 20-30 ថ្ងៃ ឬកំពស់ក្រាមក្បាលជង្គង់ ជាការបង្ហាញថា​អាចធ្វើការបំបែកយកទៅដាំតរបាននៅលើដីដែលត្រៀមទុកសំរាប់ដាំស្មៅ..


* ចំណុចល្អ : កាត់បន្ថយសត្វស៊ីឬគ្រាប់ពូជស្ពតដោយសារកំដៅ

* ចំណុចមិនល្អ : ចំណាយយូរនិងចំណាយពលកម្មច្រើន


>សំគាល់ : វិធីនេះអាចប្រើបានសំរាប់ពូជស្មៅ​ (កិននី ​GUINEA)ប្រភេទពូជស្មៅសណ្ដែកនិងផ្សេងៗទៀតមិនទាន់មានបទពិសោធនិងព័ត៌មានបញ្ជាក់ច្បាស់លាស់ថាអាចប្រើវិធីនេះបាន...



សំរាប់បរិមាណក្នងការដាំតាមទិន្នន័យខាងក្រោម







*ទាក់ទងក្រុមកាងារនិងអែតមេន

Tel: 012-942651

097-2661891

*Inbox of facebook / ចុចឡូកូខាងក្រោម




*Telegram official / ចុចឡូកូខាងក្រោម


Comentarios


bottom of page