ស្មៅផ្អាប់ឬស្មៅផ្អកធ្វើម៉េចទៅ?
- P.SEEDS ពូជស្មៅចំណី
- 9 ต.ค. 2563
- ยาว 1 นาที
อัปเดตเมื่อ 30 พ.ค. 2564
នៅពេលរដូវវស្សាមាននោះមានស្មៅយកទៅណាអស់(យាយពីសំបូរ) តែនៅរដូវប្រាំងវិញម៉ែហើយ.. រកចង់ដាច់ខ្យល់ហើយមិនគ្រប់នឹងគោស៊ីផង ជឿជាក់ថានេះជាបញ្ហាមួយរបស់អ្នកចិញ្ចឹមគោគ្រប់គ្នាមែនទេ? ខាងក្រោមនេះជាព័ត៌មានដែលអាចជួយដោះស្រាយបញ្ហានេះបាន

ស្មៅផ្អាប់ឬស្មៅផ្អកជាអ្វីទៅ?
ស្មៅផ្អាប់អាចសំដៅទៅលើដំណាំផ្សេងៗដែលជាចំណីសត្វ
ដែលនាំមករក្សាទុកក្នុងស្ថានភាពបៀមទឹក
នៅក្នុងធុងឬផាចនះផ្សេងៗដែលបិទជិតមិនអោយខ្យល់ចូលពីខាងក្រៅបាន
រហូតដល់ក្លាយជាការផ្អាប់កើតឡើង។
វិធីនេះនឹងជួយរក្សាទុកនៅគុណភាពនៃអាហារូបត្ថម្ភនិងសារធាតុចិញ្ចឹមរបស់រុក្ខជាតិទាំងនោះ
អោយស្ថិតនៅក្នុងស្ថានភាពដើម។ អាចប្រើប្រាស់វិធីនេះបាននៅក្នុងអំឡុងពេលខ្វះស្មៅស្រស់
រុក្ក្ខជាតិចំណីសត្វដែលមានការយកមកផ្អាប់ បានមកពីរុក្ខជាតិចំណីសត្វជាច្រើនដែលមាននៅ
ក្នុងរដូវវស្សា ដែលមានការលូតលាស់បានល្អ ហើយមានបរិមាណច្រើនលើសពីតម្រូវការ
សម្រាប់សត្វចិញ្ចឹមរបស់យើង ក្រៅពីហ្នឹងគឺមិនអាចរក្សារទុកលក្ខណះជាស្មៅស្ងួតបាន
ដើម្បីថ្នមនៅគុណភាពនៃអាហារូបត្ថម្ភនិងសារធាតុចិញ្ចឹមរបស់រុក្ខជាតិ
ឧបករណ៍ប្រើប្រាស់សំរាប់ការធ្វើស្មៅផ្អាប់
-ម៉ាស៊ីនកាត់ស្មៅ
-ធុងឬផាចនះផ្សេងៗដែលប្រើសំរាប់នៃការផ្ទុកស្មៅដូចជា ថងប្លាស្ទិច ធុងប៉េត្រូ ពាង
-សារធាតុជំនួយដែលជួយបង្កើននៅគុណភាពនៃស្មៅផ្អាប់ដូចជា កាកស្ករ តែប្រសិនបើជាពោត,
ពោត SORGHUM,ពោតសំឡី មិនចាំបាច់បន្ថែមនោះទេ។
-ថងឬក្រណាត់ប្លាស្ទិចសម្រាប់គ្របមាត់ធុងក៏ដូចជាផាចនះផ្សេងៗដើម្បីការពារពីខ្យល់ចូលពីខាងក្រៅ។
វិធីការធ្វើស្មៅផ្អាប់
កាត់ស្មៅស្រស់ជាកង់ៗប្រវែងប្រហែល ២-៣ ស.ម ដាក់ស្មៅស្រស់ដែលកាត់ចូលក្នុងធុង
ឬផាចនះផ្សេងៗសំរាប់ការផ្អាប់ ដូចជា ពីងស៊ីម៉ង់ឬលូស៊ីម៉ង់,ធុងប៉េត្រូ
បញ្ជាក់ត្រង់ចំនុចនេះត្រូវធ្វើការបង្ហាប់អោយណែនដើម្បីបណ្តេញខ្យល់ចេញអោយអស់។
ខណៈពេលកំពុងផ្ទុកស្មៅចូលក្នុងធុងរំលាយកាកស្ករនិងប្រោះៗវាឱ្យស្មើគ្នាតាមជាន់ស្មៅ
ដើម្បីជួយបង្កើននៅគុណភាពនៃស្មៅផ្អាប់ឱ្យកាន់តែល្អឡើង ប៉ុន្តែប្រសិនបើអ្នកមិនអាច
រកកាកស្ករបានមិនបាច់ប្រើក៏បាន។ បន្ទាប់មកធ្វើការបិទមាត់ធុងឬផាចនះផ្សេងៗដែល
ដាក់ស្មៅជាមួយនឹងក្រណាត់ប្លាស្ទិចអោយជិត ហើយដាក់ខ្សាច់ពីលើទៀត
ដើម្បីការពារពីខ្យល់និងទឹកចូល។
ក្រោយពីការបិទមាត់ធុងហើយទុករយៈពេល 3-4 សប្តាហ៍ ស្មៅទាំងហ្នឹងនឹងប្រែក្លាយេជាស្មៅផ្អាប់ឬស្មៅផ្អកដែលអាច នាំយកមកអោយសត្វចិញ្ចឹមរបស់យើងស៊ីបាន។
ស្មៅផ្អាប់ដែលមានគុណភាពល្អអាចរក្សាទុកបានក្នុងរយៈពេលយូរ ដោយអាហារូបត្ថម្ភ
និងសារធាតុចិញ្ចឹមរបស់រុក្ខជាតិទាំងនោះមិនមានការផ្លាស់ប្តូរ
ការចិញ្ចឹមគោទឹកដោះមិនគួរប្រើលើសពី ១៥ គីឡូក្រាមក្នុងមួយថ្ងៃ
ហើយគួរតែអោយបន្ទាប់ពីមាការរឹតយកទឹកដោះរួច
ក្នុងករណីនៅពេលប្រើស្មៅផ្អាប់ដំបូងនៃចិញ្ចឹមគួរតែមានការបែងអោយស៊ីតិចៗ
ហើយចាំបន្ថែមក្នុងមួយថ្ងៃបន្តិចៗនៅពេលសត្វចិញ្ចឹមរបស់យើងស៊ាំ(ជាទម្លាប់,ធ្លាប់)ហើយ។
លក្ខណៈស្មៅផ្អាប់ដែលល្អ
១. ក្លិនក្រអូបជូរមិនស្អុយរលួយ
២. រុក្ខជាតិផ្អាប់មិនមានរំអិលហើយមិនរលួយវល់
៣. ពណ៌បៃតងបៀមលឿង
៤. រសជាតិគឺជូរល្មម
៥. មិនមានផ្សិតឬផ្អូមខូច
ការប្រុងប្រយ័ត្នក្នុងការធ្វើស្មៅផ្អាប់
ការដាក់ស្មៅចូលក្នុងធុងឬផាចនះផ្សេងៗក្នុងការផ្អាប់ត្រូវបង្ហាប់អោយណែនដើម្បីបណ្ដាញខ្យល់
អោយចេញអស់ច្រើនបំផុត ដើម្បីបាននៅស្មៅផ្អាប់ដ៏ល្អនិងកាត់បន្ថយនៅភាគរយនៃការខូចខាត់របស់ស្មៅផ្អាប់អោយមានតិចបំផុត
ហើយធ្វើការបិទអោយជិតបំផុតកុំអោយមានខ្យល់ពីខាងក្រៅចូលបាន។
នៅពេលបើកធុងឬផាចនះផ្សេងៗគួរតែប្រើពេលខ្លីបំផុត ហើយកុំបើកជំហធំពេក
ដើម្បីជួយពន្យាពេលនៃការខូចខាតរបស់ស្មៅផ្អាប់
ស្មៅដែលប្រើសម្រាប់ផ្អាប់មិនគួរមានសំណើមខ្លាំងពេក ព្រោះវានឹងបង្កអោយមាន
ទឹកច្រើននៅក្នុងធុងឬផាចនះផ្សេងៗ ដែលប្រើនៃការផ្អាប់នឹងជាមូលហេតុមួយដែលបណ្ដាលអោយរយះពេលក្នុងការទុកស្មៅផ្អាប់មានខ្លី(ទុកមិនបានយូរ)។
ប្រយ័ត្នមានសត្វកណ្តុរឬកន្លាតចូលស៊ីនិងក្រណាត់ប្លាស្ទិចគ្រប
មានរន្ធឬធ្លាយនាំអោយខ្យល់ចូលអាចបណ្តាលអោយខូចបាន
ព័ត៌មានបន្ថែមអាចធ្វើការចុចលិងខាងក្រោម
(วิธีทำหญ้าหมักไว้เป็นอาหารสัตว์ เวลาขาดแคลน)
@ไร่นาฟาร์ม Chanel (หญ้าหมักเพิ่มโปรตีน)
@วิมล เพื่อนคนทําเกษตร
(เลี้ยงวัวมือใหม่ มาดูสูตรหญ้าหมักโปรตีนสูง)
ข้าพเจ้าทีเป็นเจ้าของเว็บขอขอบประคุณอย่างสูงสำหรับแหล่งข้อมูลต่างๆ
*ទាក់ទងក្រុមកាងារនិងអែតមេន
Tel: 012-942651
097-2661891
*Inbox of facebook / ចុចឡូកូខាងក្រោម

*Telegram official / ចុចឡូកូខាងក្រោម
Comments