top of page

តើដើមឈើក្រដាសគឺជាអ្វី?

ដើមក្រដាសមានការវិវត្តចេញពីប្រភេទ (Eucalyptus) ច្រើនប្រភេទ ក្លាយជាពូជឈើប្រភេទថ្មីមួយប្រភេទទៀត

ដែលមានលក្ខណៈពិសេសល្អប្រសើរជាងមុន និងខុសគ្នាពីប្រភេទពូជឈើមុនៗ ដោយឆ្លងកាត់ការដកស្រងនៅ

បទពិសោធជាង ២៥ ឆ្នាំ​ និងមានការស្រាវជ្រាវបន្ថែមរហូតដល់បានកើតជាពូជឈើប្រភេទថ្មីមួយបាន

ដែលអាចផ្លាស់ប្តូរនូវជំនឿចាស់ៗដែលមានចំពោះឈើប្រភេទនេះកាលពីមុនៗ។

ដើមក្រដាសប្រភេទថ្មីនេះ មានកំពស់ខ្ពស់ លូតលាស់លឿន គ្មានឫស្សកែវ

  • វិវត្តចេញពី " ឫស្សកែវ " ទៅកាន់ " ឫស្សធម្មតា "​  ដូច្នេះហើយការចាក់ឬស្សចូលទៅក្នុងដី

រាក់ជាងពូជឈើមុនៗ  ងាយស្រួលនឹងយកគល់ចេញវិញបន្ទាប់ពីប្រមូលផល (ក្នុងករណីត្រូវការដី

យកទៅដាំដំណាំផ្សេង)។

  • មានស្លឹកស្ដួចតូច ដើម្បីកាត់បន្ថយការបាំងនូវពន្លឺដល់រុក្ខជាតិផ្សេង

  • មានភ្នែកឈើតិចជាងមុនដើម្បីកាត់បន្ថយពេលវេលា និងថាមពលក្នុងប្រព័ន្ធការផលិត​​                                                       កាត់បន្ថយសារធាតុគីមីដែលត្រូវបានប្រើបាស់ក្នុងកម្មវិធីផលិត។

  • ស្លឹកមានជាតិខ្លាញ់តិច(ដោយសារការផ្ដោតទៅលើការបង្កាត់ពូជសម្រាប់ការប្រើប្រាស់ក្នុងការ                                      ផលិតក្រដាស និង ជាឥន្ធនៈសម្រាប់ការផលិតអគ្គិសនី    មិនមានបំណងផ្ដោតបង្កាត់ពូជសម្រាប់                                          ការផលិតប្រេងក្រអូបប្រភេទផ្សេងៗ)

  • ស្លឹកដែលជ្រុះ ឬ ធ្លាក់មានការរលួយទៅតាមធម្មជាតិ មិនអាចប៉ះពាល់ដល់ដីនិងទឹក                                                  ហើយវាអាចជាជីជួយបង្កើននូវសាធាតុចិញ្ចឹមអោយដីបានទៀតផង។

  • ការពង្រីច និង បង្កាត់ពូជមានការប្រើប្រាស់នៅកម្មវីធីបណ្ដុះ  ដោយប្រើកម្មវីធីជាលិកា                                                       ដូច្នេះហើយកូនឈើ(ពូជ)មានភាពស៊ីសង្វាក់គ្នា(មានការលូតលាស់ក្នុងរយះពេលដូចគ្នា)                                       ​ ហើយមានគុណសម្បតិ្តល្អដូចជាពូជម្តាយ ខុសគ្នាពីការបណ្ដុះឬដាំដោយប្រើគ្រាប់ពូជ

 

ខុសគ្នាជាមួយនឹងលក្ខណៈជាក់លាក់នៃ គុណសម្បត្តិចំពោះប្រភេទនៃពូជដើមក្រដាស

ពូជប្រភេទនេះត្រូវបានគេស្រាវជ្រាវ និងអភិវឌ្ឍការបង្កាត់ពូជអោយសមស្របសម្រាប់ការដាំដុះរបស់កសិករផ្ទាល់​                 រហូតដល់មានលក្ខណៈពិសេសលេចធ្លោដូចព័ត៌មានខាងក្រោមៈ

  • កូនបណ្ដុះមានការចាប់ឫស្សបានយ៉ាងឆាប់រហ័សនៅពេលដាំទៅក្នុងដីហើយ និង​មានភាពរឹងមាំ ធំលូតលាស់បានឡើន  ពីព្រោះមូលហេតុដោយសារវាមានការលូតលាស់របស់ឫស្សរួចជាស្រាច់និងមានភាពរឹងមាំនៃដើមនៃពេលបណ្ដុះ

  • ដើមត្រង់ធំលូតលាស់បានលឿនស្មើរគ្នាគ្រប់ៗដើមនិងលូតលាស់បានលឿនជាងពូជចាស់ៗ​​ ដែលធ្លាប់មាន 

  • មិនមានការបែកមែកសាខាច្រើន​ ងាយស្រួលនឹងការមើលថែរបស់កសិករ

  • មិនសូវមានស្លឹកច្រើន  ដែលជាមូលហេតុទៅបិទបាំងពន្លឺដល់រុក្ខជាតិផ្សេង​ និងអាចដាំបានជាមួយផ្លង់ដីដែលមានការ​          ដាំដំណាំកសិកម្មប្រភេទផ្សេងៗទៀត

  • គ្មាន(ឫស្សកែវ) ងាយនឹងការគាស់គល់វិញ

 

សំបកស្តើងឈើអោយទំងន់ធ្ងន់និងមានគុណសម្បតិ្តសមស្របសម្រាប់វិស័យផលិតកម្មក្រដាសនិងសំណង់
 

01.png
ដើមត្រង់និងលូតលាស់លឿនស្មើរៗគ្នា  និងលូតលាស់លឿនជាងប្រភេទពូជចាស់ៗ

អភិវឌ្ឍពូជដោយវិធីសាស្ត្រតាមធម្មជាតិ ពង្រីកពូជតាមបច្ចេកវិទ្យាសម័យថ្មី ក្រោមការខិតខំនិងចំណាយពេលវេលារាប់ៗឆ្នាំ ដើម្បីកែរំរួលពូជអោយកាន់តែល្អប្រសើរឡើង

ក្រុមអ្នកស្រាវជ្រាវជំនាញចំពោះផ្នែក​  ដែលជាអ្នកជំនាញខាងដើមក្រដាសនៅក្នុងប្រទេសថៃ បានធ្វើការស្រាវជ្រាវពូជដើមក្រដាស់ដែលសមស្របសម្រាប់ ដីនិងអាកាសធាតុនៅក្នុងប្រទេសថៃផ្ទាល់ ដែលផ្ដល់លទ្ធផលអោយគ្រប់ៗដើមក្រដាស់មានគុណភាពល្អ រឹងមាំ ធន់នឹងជំងឺ ដែលសមស្របសម្រាប់ការដាំនៅគ្រប់ស្ថានភាពដីក្នុងប្រទេសថៃនិងប្រទេសខ្មែរផ្ទាល់។

វាជារុក្ខជាតិ (ដាំណាំកសិកម្ម) ដែលសមស្របសម្រាប់ការដាំបន្ថែមរួមជាមួយរុក្ខជាតិគោល (ដំណាំគោល) ដែលអាចជួយបង្កើតនៅប្រាប់ចំណូលបន្ថែមអោយកសិករយើងបាន ដោយលក្ខណៈពូជឈើអាចផ្ដល់ជាអំណោយផលដល់ប្រភពចំណូលសម្រាប់កសិករយើងបាននៃពេលបច្ចុប្បន្ន និងក្នុងអនាគតខាងមុខ កសិករដែលដាំដើមក្រដាស់ពូជថ្មី

(លូតលាស់បានលឿន) មានសិទ្ធិនៃហិរញ្ញវត្ថុផ្តាល់ខ្លួនដែលអាចធ្វើអោយដំណើរការបានងាយស្រួលជាងមុនៗ

ទាក់ទងក្រុមកាងារតាមរយះបក់ខាងក្រោម

bottom of page