top of page

ដាំដើមក្រដាសនៅរដូវប្រាំង
វិធីមើលថែដើមក្រដាសរបស់យើង

01.png

តើដើមក្រដាសធំប៉ុណ្ណាដែលអាចលក់បាន?

មានមនុស្សជាច្រើនដែលឆ្ងល់ថា តើយើងអាចដឹងយ៉ាងម៉េចថាដើមក្រដាសដែលយើងដាំនោះវាធំល្មម

គ្រប់គ្រាន់នឹងការត្រៀមកាត់យកលក់បាន​

តើត្រូវមានអាយុប៉ុន្មាន? 

តើត្រូវមានអាយុតាមកំណត់មែនទេដែលអាចកាត់លក់បាន?

តើអាចទំហំនិងខ្នាតដែលធំត្រូវប៉ាន់ដែលអាចកាត់លក់បានមែនទេ?

តើមានកម្ពស់ប៉ុន្មានដែលសមស្របសម្រាប់ការកាត់លក់?

យើងដាំនិងប្រើពេលវាលានៃការថែរក្សាកើតជាច្រើនឆ្នាំៗ ពិតប្រាកដ​ណាស់ថាយើងតែងតែមានចម្ងល់និងរំពឹង

ទៅលើទិន្នផល ឬប្រាក់ចំណូលដែលយើងអាចទទួលបាន

ដូច្នេះសូមយើងស្រាវជ្រាវបណ្ដើរៗតាមរយះអត្ថបទខាងក្រោម

ដាំ ១ រ៉ៃ (១រ៉ៃ=ផ្ទៃ១៦០០ម៉ែត្រការេ) នឹងទទួលបានផលប៉ុន្មាន?

ដាំក្នុងចម្ងាយណាបាន ក្នុងចម្ងាយនិមួយៗ តើដាំបានចំនួនដើមប៉ុន្មានដែរក្នុងបរិមាណដីមួយរ៉ៃ(១រ៉ៃ=ផ្ទៃ១,៦០០ម៉ែត្រការេ)

ជាទូទៅអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំនោះទេដែលអាចដឹងតែក្នុងអត្ថបទនេះ admin នឹងនាំព័ត៌មានទាំងនោះមកបកសា្រយជូនយើងនៅខាងក្រោម

 

ចន្លោះរវាងដើមនិងចន្លោះរវាងជួរ

  • ១.៥x ៣ ម៉ែត្រ= ៣៥៥ដើម

  • ១.៨x ៣ ម៉ែត្រ= ២៩៦ ដើម

  • ២x ៣ម៉ែត្រ = ២៦០ ដើម

 

ប្រសិនបើអ្នកត្រូវការដាំអោយពេញផ្ទៃដីដើម្បីងាយស្រួលក្នុងការថែរក្សារបានពេញលេញ

Admin:សូមធើ្វការណែនាំក្នុងចម្ងាយដែលត្រឹមត្រូវតាមស្តង់ដានិងពេញនិយមគឺ ១.៥ x ៣ ឬ ២ x ៣ ម៉ែត្រ

 ចំណុចល្អដែលដាំក្នុងចំងាយ ២ x ៣ ម៉ែត្រ គឺធ្វើអោយដើមក្រដាសមានការធំធាត់និងលូតលាស់បានលឿន

និងពេញកំលាំង  អាចគ្រប់គ្រងបានយ៉ាងងាយស្រួល ចំណុចល្អដែលដាំក្នុងចំងាយ ១.៥x 3 ម៉ែត្រ

គឺបានចំនួនដើមច្រើនក្នុងមួយរ៉ៃ  ហើយបើយើងថែរក្សាបានល្អនោះ នឹងអាចអាចផ្ដល់នៅទិន្នផលសរុបខ្ពស់ជាងទិន្នន័យផ្សេង

បើប្រៀបធៀបជាមួយនឹងការដាំនៃចម្ងាយផ្សេងៗទៀត ដែលមានអាយុនៃការដាំដូចគ្នា  ទោះជាយ៉ាងណាក៏ដោយចម្ងាយ

ឬចន្លោះនៃការដាំនោះ គួរតែពិចារណាពីភាពងាយស្រួលរបស់យើងផ្ទាល់ក្នុងការនាំយកឧបករណ៍ចូលកាត់នៅពេលដែលប្រម៉ូលផង  

 

វិធិការវាស់វែងនៃការលូតលាស់ដែលសមស្របតាមស្តង់ដាររបស់ដើមក្រដាស

ដើម្បីធ្វើការវាយតម្លៃទិន្នផលតាមស្ថានភាពពិត។

 

តើដើមក្រដាសដែលត្រូវកាត់សម្រាប់លក់មានអាយុប៉ុន្មានដែរ?

.ជាធម្មតាដើមក្រដាសត្រូវបានដាំមិនថានៅក្នុងចំការឬនៅលើភ្លឺស្រែនោះ គឺដើមក្រដាសដែលមានទំហំខ្នាតត្រឹមត្រូវសមស្របនឹងការកាត់ គឺមានអាយុចាប់ពី 3-5 ឆ្នាំឡើងទៅ  ប៉ុន្តែបើវាស់វែងទៅឃើញថាវាមានខ្នាតនិងទំហំត្រឹមត្រូវតាមប៉ាន់ យើងក៏អាចពិចារណាកាត់ទៅលក់បានដូចគ្នា

 

ទំហំណាដែលយើងអាចកាត់វាលក់បាន?

-នៅពេលធ្វើការវាស់វែងប្រើខ្សែរវាស់ ឬ ប្រអប់ម៉ែត្រដោយផ្អោបខ្សែរវាស់ជុំវិញដើមយកកំពស់ស្មើរទ្រូង

គួរតែមានទំហំជុំចិញដើម 35-40 ស.ម តែបើត្រូវការអោយឈើមានទំងន់ធ្ងន់

Admin:សូមធើ្វការនែនាំគួរតែទុកអោយមានទំហំនៃជុំវិញដើមចាប់ 40 សង់ទីម៉ែត្រឡើងទៅ។

 

តើគួរកាត់នៅពេលណា?

-ដើមក្រដាសជាទូទៅភាគច្រើនគេនិយមនិងណែនាំឱ្យកាត់ចេញនៅដើមរដូវវស្សា ពីព្រោះនៅពេលនោះ

ដីនៅមានសំណើម  ដែលជួយកាត់បន្ថយការងាប់និងខូចខាតរបស់ដើមដែលកាត់រួច និងជួយរក្សាទំងន់

និងតម្លៃឈើបានប្រសើរ ក៏ប៉ុន្តែជាទោះយ៉ាងណាក្ដីការកាត់ត្រូវយោងតាមស្ថានភាពពិតនិងភាពងាយស្រួល

របស់អ្នកកាត់ផ្ទាល់  គួរពិចារណាមើលពីកំរៃនិងផលពិបាករបស់យើងផ្ទាល់ដើម្បីកាត់បន្ថយនៅឧបសគ្គ

ក្នុងពេលដំណើរការកាត់ ជាពិសេសនៅពេលយកឡានចូលដឹក។

 

តើកាត់បែបណាដែលត្រឹមត្រូវ?

-ដាំដើមក្រដាសគឺជាការចុះទុនតែម្តង ប៉ុន្តែអាចប្រមូលផលបានក្នុងរយៈពេលច្រើនឆ្នាំ នៅពេលមានការកាត់

ឬប្រមូលផលនៅពេលដំបូង  ដើមក្រដាសនឹងមានកូនលក្ខណះបែកជាម៉ែកឡើងមកជាថ្មី ដូច្នេះហើយវិធីសាស្រ្តនៃ

ការកាត់  ត្រូវគិតពីអត្ថប្រយោជន៍នៃការលូតលាស់របស់ដើមក្នុងវគ្កបន្តរ  ដែលជាកត្កាសំខាន់មិនគួធ្វេសប្រហែស

វិធីសាស្រ្តនៃការកាត់ដែលណែនាំគឺ ត្រូវប្រើផ្លែររណាកាត់អោយមានមុខរណានៅលើផ្ទៃឈើ រាបស្មើរ

ហើយផ្អៀងខាងចុះបន្តិច ដើម្បីបង្ហូរទឹកពីគល់កុំអោយរលួយ ហើយគួរតែកាត់អោយកម្ពស់ពីដី ៥-១0 ស.ម

 

បច្ចេកវិទ្យាទំនើបនៃការប្រមូលផល

ការប្រមូលផលដើមក្រដាស នៅប្រទេសក្រៅគឺមានវិធីសាស្រ្តងាយស្រួលក្នុងការកាត់ដោយប្រើម៉ាស៊ីនកាត់

ដែលមានកំលាំងនៃការកាត់បានឈើ ៦០ តោនក្នុងមួយថ្ងៃ ឬ  ៥ រ៉ៃក្នុងមួយថ្ងៃ

គុណសម្បត្តិនៃការប្រើម៉ាស៊ីនកាត់ គ្រប់គ្រងកំលាំងនៃការកាត់បានកាត់បន្ថយការប្រើប្រាស់

កំលាំងពលកម្មមនុស្ស ការប្រើម៉ាស៊ីននៃការកាត់ក៏អាចរក្សានៅគុណភាពរបស់ឈើបានដូចគ្នា   

ដែលជាកត្តាសំខាន់អាចប៉ះពាល់ដល់ទម្ងន់ឈើ អាចកាត់បានដល់គល់,ផ្ទៃរលោងរាបស្មើ,

កាត់ប្រវែងឈើបានស្មើរគ្នាជារបៀប​ បែងចែកគល់និងចុងបាន  ពេលដាក់ក្នុងគំនរ

ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងឡើងឡានហើយងាយស្រួលនៅពេលដឹកជញ្ជូនទៅប្រភពទិញឈើ។

         

 

 

ជាមួយនឹងបច្ចេកវិទ្យាដ៏មានប្រសិទ្ធភាពនេះ

វានឹងជួយកាត់បន្ថយកំលាំងពលកម្ម

និងបន្ថែមនៅកំរ៉ៃឱ្យកសិករ

ទាក់ទងក្រុមកាងារតាមរយះបក់ខាងក្រោម

bottom of page