
ដាំដើមក្រដាសនៅរដូវប្រាំង
វិធីមើលថែដើមក្រដាសរបស់យើង
ដាំដើមក្រដាសនៅរដូវប្រាំង តើអាចធ្វើបានទេ?
ដាំដើមក្រាដាសនៅរដូវប្រាំង ដាំបានដែរទេ?
-នៅរដូវប្រាំងបរិមាណទឹកមានភ្លៀងតិចតួចណាស់ ដូច្នោះហើយរុក្ខជាតិឬដំណាំភាគច្រើនដែលដាំនៅរដូវនេះគឺ
ត្រូវការការថែទាំជាពិសេសបន្តេច ជាពិសេសជាមួយនឹងកូនឈើតូចៗ ដែលទើបតែចាប់ផ្តើមដាំដំបូង ពេលខ្លះយើងមិនអាចចៀសវាងបាននោះទេ ដែលនឹងដាំកូនឈើតូចៗទាំងនោះនៅពេលរដូវប្រាំង
តើវាអាចទៅរួចដែរឬទេ? ដែលយើងនឹងថែរក្សាវាអោយបានគង់វង់ ដោយការរស់និងមានភាពរឹងមាំ

ដើមឈើនិមួយៗមានតម្រូវការបរិមាណនៃទឹក ដើម្បីសមត្ថភាពក្នុងការរស់អោយបានរឹងមាំខុសៗគ្នា សម្រាប់ដើមក្រដាសផ្ទាល់
វាមានភាពពិសេសត្រង់ជាពូជដែលត្រូវបានគេជ្រើសរើសនិងកែឆ្នៃដើម្បីទទួលបាននៅលក្ខណៈពិសេសដ៏លេចធ្លោ
សមស្របសម្រាប់ការដាំដុះបានរបស់កសិករផ្ទាល់ អាចដាំបាននៅគ្រប់រដូវកាល កូនឈើពូជចាប់លំនឹងនិងចាប់ឬសបានយ៉ាងឆាប់រហ័សនៅពេលដាំចូលទៅក្នុងដី ហើយមានកំលាំងស្ទុះនៃការដុះនិងមានភាពរឺងមាំលឿន
បើសិនជាយើងដាំនៅក្នុងរដូវប្រាំង Adminមានព័ត៌មានណែនាំអោយដូចអត្ថបទខាងក្រោមៈ
១-ពេលជីករណ្តៅនិងដាក់កូនឈើចូលត្រូវទាញយកអាច៌ដីកប់ជុំវិញរណ្ដៅផង
ក៏តែនៅមាត់រណ្តៅជាប់នឹងកូនឈើត្រូវកប់ក្នុងកំរិតទាបជាងកំរិតដីព័ទ្ធជុំវិញ
២-រកកំទេចចំបើងឬស្មៅស្ងួតគ្រប់គល់ដើម្បីរក្សានៅសំណើម
៣- គួរតែស្រោចទឹកក្នុងមួយសប្តាហ៍ម្ដងជាពិសេសនៅក្នុងកំឡុងពេល ១-២ ខែដំបូងបន្ទាប់ពីការចាប់ផ្តើមដាំ
ដាំដើមក្រដាសនៅរដូវប្រាំង យើងត្រូវមើលថែជាពិសេសបន្តិចរួមជាមួយនឹងការអោយទឹកឱ្យបានគ្រប់គ្រាន់ផង
ហើយបើសិនកូនឈើមានការចាប់ឫសនិងមានលំនឹងឈរបានរហូតដល់រដូវភ្លៀង ដើមក្រដាសទាំងនោះនឹងធំធាត់
រួមទាំងលូតលាស់បានយ៉ាងឆាប់រហ័ស។