
ALFALFA
ស្មៅសំរាប់ចិញ្ចឹមទន្សាយ
*វិធីដាំគ្រាប់សណ្តែក Alfalfa Grass(អត្រាក្នុងការដុះ 85%)
1-) មុនពេលដាំគួរតែភ្ជួររាស់ដីដើម្បីកប់រុក្ខជាតិជាមុនសិន...រួចទុករយៈពេលឱ្យវាដុះមកសារជាថ្មីឡើងវិញរួច
ហើយភ្ជួរម្តងទៀត ដើម្បីកាត់បន្ថយបរិមាណស្មៅ បនា្ទប់ពីនេះធ្វើការាស់ដីដើម្បីធ្វើឱ្យដីរលីងនិងរាបស្មើ។
2-) សាបព្រួសគ្រាប់ពូជទៅក្នុងដីឬរោយគ្រាប់ជាជួរ បនា្ទប់មកសង្កត់ដីយ៉ាងនែនឬកាយស្រទាប់នៃដីកប់ពីលើស្ដើងៗ...
3-) ស្រោចទឹកអោយជោគជាំក្នុងរយៈពេល1-2 ថ្ងៃដំបូងក្រោយនៃការដាំ បន្ទាប់ពីនោះក្រោយមានការដុះពន្លក..
ស្រោចទឹកជាប្រចាំថ្ងៃក្នុងកំឡុងពេលដំបូង
*ការផ្ដល់យោបល់
មុនពេលដាំគួរខ្ចប់ដីយ៉ាងហាប់និងនែនហើយជ្រើសរើសប្រភេទដីបង្ហូរទឹកបានងាយ។
ដាក់ជីទ្រាប់បាត 15-15-15 ក្នុងអត្រា ២០ គីឡូក្រាមក្នុងមួយរ៉ៃ។
បញ្ជាក់:ការដាក់ជីនេះជារូបមន្តខាងថៃ
កាត់សណ្តែក Alfalfa Grass ជាលើកដំបូងពេលអាយុ 90 ថ្ងៃនិងបន្តបន្ទាប់រៀងរាល់ 60 ថ្ងៃកាត់ទុកកំពស់ 5-10ស.មពីដី។
30 ថ្ងៃក្រោយពីដាំរួចអាចធ្វើការកំចាត់ឬដកយករុក្ខជាតិចេញ ហើយនៅលើកក្រោយទៀតតាមតម្រូវការនិង
ការយល់ខើញរបស់យើង
•អត្រានៃការប្រើគ្រាប់ ក្នុង១ រ៉ៃគឺប្រហែល2-4kg (មួយហិតា12.5-25kg)។
•បើដាំជាជួរ ចម្ងាយរវាងនៃជួរ 50 សង់ទីម៉ែត្រ។

ស្មៅសណ្ដែកសំរាប់ចិញ្ចឹមទន្សាយ

ស្មៅសណ្ដែកសំរាប់ចិញ្ចឹមទន្សាយ