top of page

SWEET JUMBO

មានសារធាតុចិញ្ចឹមនៃអាហារខ្ពស់

ស្មៅផ្អែមចាំបូ (Sweet jumbo) វាជាស្មៅដែលមានគុណភាពល្អមានប្រូតេអ៊ីនប្រហែល 12-14% ដាំងាយគ្រាប់ដុះមានដំណុះល្អ ហើយមានកាលូតលាស់លឿនទៀតផង

ប៉ុន្តែមានអាយុកាលខ្លីបានត្រឹមតែ1-2 ឆ្នាំ​  អាចកាត់ទៅជាសត្វស៊ីបានក្រោយពីដាំហើយ

បានរយះពេលប្រហែល៣០-45 ថ្ងៃ។ សារធាតុចិញ្ចឹមនៃអាហារអាចបានប្រហាក់ប្រហែល

នឹងពោត គួរតែធ្វើការកាត់មុនពេលផ្កា។

កសិករអាចប្រើដើមនិងស្លឹកនៃស្មៅផ្អែមចាំបូ (Sweet jumbo) ធ្វើជាស្មៅស្ងួតនិងស្មៅផ្អកបាន។  អាចប្រើបានល្អក្នុងការចិញ្ចឹមសត្វ  ស្មៅនៅក្នុងក្រុមនេះមានសារធាតុចិញ្ចឹមនៃអាហារ

ខ្ពស់ ។  គោចូលចិត្ត  អាចប្រើបានសំរាប់ការចិញ្ចឹមគោទឹកដោះផងដែរពីព្រោះវាមានលក្ខណៈពិសេសក្នុងការជួយបំប៉នគោអោយមានទឹកដោះកាន់តែច្រើន។មានរសជាតិផ្អែមទន់  បែកគុម្ពល្អ ស្លឹកក្រាស់

 

ការដាំ

     ប្រើអត្រាគ្រាប់ពូជ 3-4 គីឡូក្រាមក្នុងមួយរ៉ៃ។ មុនពេលសាបព្រួសភ្ជួរដីមុនប្រហែល

 1-2 សប្តាហ៍ ហើយនៅថ្ងៃដែលមានសាបព្រួសឬដាំអាចធ្វើការបាចជីក្នុងរូបមន្ត 15-15-15

 ក្នុងអត្រា 30-50 គីឡូក្រាម / រ៉ៃ  ហើយបន្ទាប់មកធ្វើការភ្ជួររាស់ដីម្ដងទៀតអោយស្អាត។

បន្ទាប់មកធ្វើការសាបព្រួសឬដាំគ្រាប់ពូជនិងលុបសើៗ ឬប្រើម៉ាស៊ីនសម្រាប់ការដាំតែម្ដង

ឬដាំជាមួយនឹងកូនសំណាបបានដូចគ្នាដោយប្រើនៅចម្ងាយនៃចន្លោះ 30 × 50 ស.ម។

ណែនាំអោយដាំនៅរដូវវស្សាភាគរយនៃដំណុះគឺដុះល្អបំផុត។ បន្ទាប់ពីការកាត់រាល់ពេល

អាចប្រើរូបមន្តជីគីមី 46-0-0 ក្នុងអត្រា20 គីឡូក្រាម / រ៉ៃ។

ទាក់ទងក្រុមកាងារតាមរយះបក់ខាងក្រោម

contact admin

bottom of page