top of page

តើ PT911 ខុសគ្នាពី K 7
យ៉ាងដូចម្តេច?

01.png

នៅពេលក្រោយៗមកនេះ បើនិយាយអំពីដើមក្រដាស ប្រភេទពូជដែលត្រូវបានទទួលការពេញនិយមបំផុត គឺ

ពូជ K7 ដែលត្រូវបានទទួលការពេញនិយមខ្លាំងជាងគេ(នៅក្នុងចំណោមពូជផ្សេងៗទៀត)ពីខាងកសិករនិងអ្នកដាំដើមក្រដាសផ្ទាល់  ក៏ប៉ុន្តែនៅពេលឥឡូវនេះបានមានការបង្កាត់ពូជពិសេសថ្មីមួយទៀត  ដែលមានលក្ខណះពូជល្អជាងគេ នោះគឺពូជ PT911  

តោះយើងមកមើលមើសថា តើប្រភេទពូជទាំងពីរហ្នឹងយ៉ាងម៉េចដែរ?

ហើយក្នុងពូជនិមួយៗមានគុណសម្បត្តិយ៉ាងម៉េចខ្លះ?

មានចំណុចល្អយ៉ាងម៉េចខ្លះ?

ដីប្រភេទណាសមស្របសម្រាប់ពូជប្រភេទណា?

02.png

ពូជ PT911

លក្ខណៈពិសេសនៃពូជ PT911

រយះពេលធំពេញវ័យ (អាយុ ១-៥ ឆ្នាំ)

-លក្ខណះដើមមានរាងជ្រុងហើយកោងបន្តិច មានការល្បកសំបកខ្លីៗ ដើមមានពណ៌ក្រហមត្នោត

មានចង្អូរនៅក្រោមមែក មានការជ្រុះមែកដោយខ្លួនឯង ស្លឹកមានរាងផ្លែរំពែងរលក មានជាតិខ្លាញរាងរខើម

ពណ៌ទឹកក្រូចបៃតង  លក្ខណះនៃពូជកូនដើមក្រដាស់ ដើមរាងកោងបន្តិច  ត្រួយពណ៌ក្រហម​ត្នោតលាយទឹកក្រូច

ស្លឹកមានរាងផ្លែរំពែងរលកតូច គែមស្លឹកជារលក មានជាតិខ្លាញរាងរខើមតំបន់ដែលសមស្របដាំបាន

-សមស្របសំរាប់តំបន់​ ទំនាប និង ខ្ពង់រាប ដីផុះលាយខ្សាច់​ ដីផុះលាយដីស្អិត លក្ខណះជាព្រៃរបោះតិចៗ

មុកដីជ្រៅ តែនៅមានសំណើម  ដីដែលជាដីលាយរបាយខ្សាច់ ជាមួយនឹងការជ្រាបទឹកបានល្អ អាចនាំមកនៅ

ការបង្កើនផលិតភាពប្រហែល ១៧.៣%

-តំបន់ដែលមិនសមស្របនឹងការដាំ មុខដីដែលមានជាដីខ្សាច់ច្រើន និងដីស្អិតដែលមានទឹកលេចក្នុងរយះពេលយូរ

មិនអាចបង្ហូរឬជ្រាបបានលឿន តំបន់ដែលមានមុខដីខូចខាត់​និងបញ្ឈរនឹងហានិភ័យ   មានមុខដីរាក់ខ្សោះនឹងខ្វះជាតិសំណើម

 -ចំណុចឧបសគ្គ

.ដើមនៅតូចងាយនឹងកើតរោគតាមស្លឹក

.ដើមធំអាចបញ្ឈរមុខជាមួយនិងរោគស្លឹកលឿងនិងរោគផ្សិតច្រេះ  

មានចំណុចចុចៗក្រោមធាងនៃស្លឹក

-ទិន្នផល  ប្រហែល18-20  រ៉ៃ

03.png

ពូជ K7

លក្ខណៈពិសេសនៃពូជ K7

លក្ខណៈនៃដើមនៅតូច

 -ដើមមានភាពរឹងមាំ , ដុះត្រង់, ដើមមានរាងជ្រុងតិចៗ មានចន្លោះនៃថ្នាំងនៃដើមរាងរង្វើល, ស្លឹកមានរាងដូចរំពែងផ្លែរធំ

ចុងស្លឹកមានរាងស្ដួច ស្លឹកពណ៌បៃតងដល់បៃតងចាស់ គែមស្លឹកមានរាងរលក ត្រួយពណ៌ផ្កាឈូកលាយក្រហម

និងមានលក្ខណះទន់  លក្ខណៈនៃដើមនៅធំពេញវ័យ (១-៥ ឆ្នាំ) ដើមមានចង្អូរនៃមែកច្បាស់ ដើមមានលក្ខណះត្រង់  មានសំបករាបរលង​ ពណ៌សរប្រផេះ រាងមូលធំ មានមែកធំមធ្យមដល់ធំ ស្លឹកធំមានពណ៌បែតងងងឹត គែមស្លឹករលកជា

ជួរបន្តរបន្ទាប់គ្នា

តំបន់ដែលដាំបាន

-អាចលូតលាស់បានល្អនៅក្នុងតំបន់ទំនាបនិងខ្ពង់រាប ជាមួយសំណើមនៃដីនិងសំណើមនៃធាតុអាកាសសមស្របល្មម ​

អាច៌ដីជាលក្ខណះដីផុះ ដីផុះស្អិតលាយខ្សាច់ បៀមទឹកល្អ ឬដីផុះលក្ខណះដីចំការ(ព្រៃរបោះ)

ចំណុចឧបសគ្គ

- ដើមនៅតូច: បញ្ឈរមុខជាមួយនឹងរោគទាក់ទងដែលកើតនៅលើស្លឹកតិចតួចដូចជា មានចុចលើស្លឹក

(ជារោគចំណុចស្លឹកលឿងខ្មៅ)

- ដើមធំ: ត្រូវបានគេសង្កេតឃើញថាមានរោគស្លឹកលឿងខ្មៅ និងមានស្លឹកឆេះរាងវង់មូលតូចៗ

នៅក្នុងរដូវវស្សាឬចុងរដូវវស្សា

ទិន្នផល

ប្រហែល ១៣-១៥តោន / រ៉ៃ។

 

សូមធ្វើការជ្រើសរើសនៅពូជដើមក្រដាសដែលមានលក្ខណៈសមស្របនឹងតំបន់ដែលអ្នកដាំ  សិក្សាពីវីធីការដាំនិងវីធីការថែទាំឱ្យបានត្រឹមត្រូវ ដើម្បីបង្កើននៅផលិតភាពនៃទិន្នផលរបស់អ្នក។

ទាក់ទងក្រុមកាងារតាមរយះបក់ខាងក្រោម

bottom of page