top of page
Search

ស្មៅផ្អាប់ឬស្មៅផ្អកធ្វើម៉េចទៅ?

នៅពេលរដូវវស្សាមាននោះមានស្មៅយកទៅណាអស់(យាយពីសំបូរ) តែនៅរដូវប្រាំងវិញម៉ែហើយ​​.. រកចង់ដាច់ខ្យល់ហើយមិនគ្រប់នឹងគោស៊ីផង ជឿជាក់ថានេះជាបញ្ហាមួយរបស់អ្នកចិញ្ចឹមគោគ្រប់គ្នាមែនទេ? ​ខាងក្រោមនេះជាព័ត៌មានដែលអាចជួយដោះស្រាយបញ្ហានេះបាន




ស្មៅផ្អាប់ឬស្មៅផ្អកជាអ្វីទៅ?


ស្មៅផ្អាប់អាចសំដៅទៅលើដំណាំផ្សេងៗដែលជាចំណីសត្វ

ដែលនាំមករក្សាទុកក្នុងស្ថានភាពបៀមទឹក

នៅក្នុងធុងឬផាចនះផ្សេងៗដែលបិទជិតមិនអោយខ្យល់ចូលពីខាងក្រៅបាន

រហូតដល់ក្លាយជាការផ្អាប់កើតឡើង។

វិធីនេះនឹងជួយរក្សាទុកនៅគុណភាពនៃអាហារូបត្ថម្ភនិងសារធាតុចិញ្ចឹមរបស់រុក្ខជាតិទាំងនោះ

អោយស្ថិតនៅក្នុងស្ថានភាពដើម។ អាចប្រើប្រាស់វិធីនេះបាននៅក្នុងអំឡុងពេលខ្វះស្មៅស្រស់

រុក្ក្ខជាតិចំណីសត្វដែលមានការយកមកផ្អាប់ បានមកពីរុក្ខជាតិចំណីសត្វជាច្រើនដែលមាននៅ

ក្នុងរដូវវស្សា ដែលមានការលូតលាស់បានល្អ ហើយមានបរិមាណច្រើនលើសពីតម្រូវការ

សម្រាប់សត្វចិញ្ចឹមរបស់យើង​ ក្រៅពីហ្នឹងគឺមិនអាចរក្សារទុកលក្ខណះជាស្មៅស្ងួតបាន

ដើម្បីថ្នមនៅគុណភាពនៃអាហារូបត្ថម្ភនិងសារធាតុចិញ្ចឹមរបស់រុក្ខជាតិ

ឧបករណ៍ប្រើប្រាស់សំរាប់ការធ្វើស្មៅផ្អាប់

-ម៉ាស៊ីនកាត់ស្មៅ

-ធុងឬផាចនះផ្សេងៗដែលប្រើសំរាប់នៃការផ្ទុកស្មៅដូចជា ថងប្លាស្ទិច ធុងប៉េត្រូ ​ពាង

-សារធាតុជំនួយដែលជួយបង្កើននៅគុណភាពនៃស្មៅផ្អាប់ដូចជា កាកស្ករ តែប្រសិនបើជាពោត,

ពោត​ SORGHUM,ពោតសំឡី​ មិនចាំបាច់បន្ថែមនោះទេ។

-ថងឬក្រណាត់ប្លាស្ទិចសម្រាប់គ្របមាត់ធុងក៏ដូចជាផាចនះផ្សេងៗដើម្បីការពារពីខ្យល់ចូលពីខាងក្រៅ។


វិធីការធ្វើស្មៅផ្អាប់

កាត់ស្មៅស្រស់ជាកង់ៗប្រវែងប្រហែល​ ២-៣ ស.ម ដាក់ស្មៅស្រស់ដែលកាត់ចូលក្នុងធុង

ឬផាចនះផ្សេងៗសំរាប់ការផ្អាប់ ដូចជា ពីងស៊ីម៉ង់ឬលូស៊ីម៉ង់,ធុងប៉េត្រូ

បញ្ជាក់ត្រង់ចំនុចនេះត្រូវធ្វើការបង្ហាប់អោយណែនដើម្បីបណ្តេញខ្យល់ចេញអោយអស់។

ខណៈពេលកំពុងផ្ទុកស្មៅចូលក្នុងធុងរំលាយកាកស្ករនិងប្រោះៗវាឱ្យស្មើគ្នាតាមជាន់ស្មៅ

ដើម្បីជួយបង្កើននៅគុណភាពនៃស្មៅផ្អាប់ឱ្យកាន់តែល្អឡើង ប៉ុន្តែប្រសិនបើអ្នកមិនអាច

រកកាកស្ករបានមិនបាច់ប្រើក៏បាន។ បន្ទាប់មកធ្វើការបិទមាត់ធុងឬផាចនះផ្សេងៗដែល

ដាក់ស្មៅជាមួយនឹងក្រណាត់ប្លាស្ទិចអោយជិត ហើយដាក់ខ្សាច់ពីលើទៀត

ដើម្បីការពារពីខ្យល់និងទឹកចូល។


ក្រោយពីការបិទមាត់ធុងហើយទុករយៈពេល 3-4 សប្តាហ៍ ស្មៅទាំងហ្នឹងនឹងប្រែក្លាយេជាស្មៅផ្អាប់ឬស្មៅផ្អកដែលអាច នាំយកមកអោយសត្វចិញ្ចឹមរបស់យើងស៊ីបាន។

ស្មៅផ្អាប់ដែលមានគុណភាពល្អអាចរក្សាទុកបានក្នុងរយៈពេលយូរ ដោយអាហារូបត្ថម្ភ

និងសារធាតុចិញ្ចឹមរបស់រុក្ខជាតិទាំងនោះមិនមានការផ្លាស់ប្តូរ

ការចិញ្ចឹមគោទឹកដោះមិនគួរប្រើលើសពី ១៥ គីឡូក្រាមក្នុងមួយថ្ងៃ

ហើយគួរតែអោយបន្ទាប់ពីមាការរឹតយកទឹកដោះរួច

ក្នុងករណីនៅពេលប្រើស្មៅផ្អាប់ដំបូងនៃចិញ្ចឹមគួរតែមានការបែងអោយស៊ីតិចៗ

ហើយចាំបន្ថែមក្នុងមួយថ្ងៃបន្តិចៗនៅពេលសត្វចិញ្ចឹមរបស់យើងស៊ាំ(ជាទម្លាប់,ធ្លាប់)ហើយ។


លក្ខណៈស្មៅផ្អាប់ដែលល្អ

១. ក្លិនក្រអូបជូរមិនស្អុយរលួយ

២. រុក្ខជាតិផ្អាប់មិនមានរំអិលហើយមិនរលួយវល់

៣. ពណ៌បៃតងបៀមលឿង

៤. រសជាតិគឺជូរល្មម

៥. មិនមានផ្សិតឬផ្អូមខូច


ការប្រុងប្រយ័ត្នក្នុងការធ្វើស្មៅផ្អាប់

ការដាក់ស្មៅចូលក្នុងធុងឬផាចនះផ្សេងៗក្នុងការផ្អាប់ត្រូវបង្ហាប់អោយណែនដើម្បីបណ្ដាញខ្យល់

អោយចេញអស់ច្រើនបំផុត ដើម្បីបាននៅស្មៅផ្អាប់ដ៏ល្អនិងកាត់បន្ថយនៅភាគរយនៃការខូចខាត់របស់ស្មៅផ្អាប់អោយមានតិចបំផុត

ហើយធ្វើការបិទអោយជិតបំផុតកុំអោយមានខ្យល់ពីខាងក្រៅចូលបាន។

នៅពេលបើកធុងឬផាចនះផ្សេងៗគួរតែប្រើពេលខ្លីបំផុត ហើយកុំបើកជំហធំពេក

ដើម្បីជួយពន្យាពេលនៃការខូចខាតរបស់ស្មៅផ្អាប់

ស្មៅដែលប្រើសម្រាប់ផ្អាប់មិនគួរមានសំណើមខ្លាំងពេក ព្រោះវានឹងបង្កអោយមាន

ទឹកច្រើននៅក្នុងធុងឬផាចនះផ្សេងៗ ដែលប្រើនៃការផ្អាប់នឹងជាមូលហេតុមួយដែលបណ្ដាលអោយរយះពេលក្នុងការទុកស្មៅផ្អាប់មានខ្លី(ទុកមិនបានយូរ)។

ប្រយ័ត្នមានសត្វកណ្តុរឬកន្លាតចូលស៊ីនិងក្រណាត់ប្លាស្ទិចគ្រប

មានរន្ធឬធ្លាយនាំអោយខ្យល់ចូលអាចបណ្តាលអោយខូចបាន



ព័ត៌មានបន្ថែមអាចធ្វើការចុចលិងខាងក្រោម


(วิธีทำหญ้าหมักไว้เป็นอาหารสัตว์ เวลาขาดแคลน)


@ไร่นาฟาร์ม Chanel (หญ้าหมัก​เพิ่มโปรตีน)


@วิมล เพื่อนคนทําเกษตร

(เลี้ยงวัวมือใหม่ มาดูสูตรหญ้าหมักโปรตีนสูง)

ข้าพเจ้าทีเป็นเจ้าของเว็บขอขอบประคุณอย่างสูงสำหรับแหล่งข้อมูลต่างๆ




 
 
 

Comments


bottom of page